ព្រះត្រៃបិដក ភាគ ៩៩
បច្ឆាជាត អាហារ និងឥន្ទ្រិយ។ សហជាត គឺខន្ធ១ ដែលមិនទៀង ជាបច្ច័យនៃខន្ធ៣ផង ពួកចិត្តសមុដ្ឋានរូបផង ដោយអត្ថិប្បច្ច័យ ខន្ធ២… ពួកខន្ធ ជាបច្ច័យនៃវត្ថុ ក្នុងខណៈនៃបដិសន្ធិ ដោយអត្ថិប្បច្ច័យ វត្ថុជាបច្ច័យនៃពួកខន្ធ ដោយអត្ថិប្បច្ច័យ មហាភូត១… មហាភូត១ របស់ពួកអសញ្ញសត្វ…។ បុរេជាត គឺបុគ្គលឃើញច្បាស់នូវចក្ខុ… នូវវត្ថុ ថាមិនទៀង ជាទុក្ខ ជាអនត្តា រមែងត្រេកអរ រីករាយ រាគៈ ប្រារព្ធនូវវត្ថុនោះ ទើបកើតឡើង ទោមនស្សកើតឡើង បុគ្គលឃើញនូវរូប ដោយទិព្វចក្ខុ ឮនូវសំឡេង ដោយទិព្វសោតធាតុ រូបាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ ផោដ្ឋព្វាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ ចក្ខាយតនៈ (ជាបច្ច័យ) នៃចក្ខុវិញ្ញាណ កាយាយតនៈ (ជាបច្ច័យ) នៃកាយវិញ្ញាណ វត្ថុជាបច្ច័យនៃពួកខន្ធដែលមិនទៀង ដោយអត្ថិប្បច្ច័យ។ បច្ឆាជាត គឺពួកខន្ធដែលមិនទៀង ជាបច្ច័យនៃកាយនេះ ដែលកើតមុន ដោយអត្ថិប្បច្ច័យ។ កពឡិង្ការាហារ ជាបច្ច័យនៃកាយនេះ ដោយអត្ថិប្បច្ច័យ។ រូបជីវិតិន្ទ្រិយ ជាបច្ច័យនៃពួកកដត្តារូប ដោយអត្ថិប្បច្ច័យ។
ID: 637829756652072134
ទៅកាន់ទំព័រ៖