ព្រះត្រៃបិដក ភាគ ៩៩
[២០៦] ធម៌ដែលមិនទៀង ជាបច្ច័យនៃធម៌ ដែលមានសភាពខុស និងទៀង ដោយអត្ថិប្បច្ច័យ បានដល់បុរេជាត គឺរូបជីវិតិន្ទ្រិយ ជាបច្ច័យនៃមាតុឃាតកម្ម។បេ។ នៃរុហិរុប្បាទកម្ម ដោយអត្ថិប្បច្ច័យ វត្ថុជាបច្ច័យនៃពួកខន្ធ ដែលមានសភាពខុស និងទៀង ដោយអត្ថិប្បច្ច័យ។
[២០៧] ធម៌ដែលមិនទៀង ជាបច្ច័យនៃធម៌ ដែលមានសភាពត្រូវ និងទៀង ដោយអត្ថិប្បច្ច័យ បានដល់បុរេជាត គឺវត្ថុ ជាបច្ច័យនៃពួកខន្ធ ដែលមានសភាពត្រូវ និងទៀង ដោយអត្ថិប្បច្ច័យ។
[២០៨] ធម៌ដែលមានសភាពខុស និងទៀងក្ដី ធម៌ដែលមិនទៀងក្ដី (ជាបច្ច័យ) នៃធម៌ ដែលមានសភាពខុស និងទៀង… បានដល់សហជាត និងបុរេជាត។ សហជាត គឺខន្ធ១ ដែលមានសភាពខុស និងទៀងក្ដី វត្ថុក្ដី (ជាបច្ច័យ) នៃខន្ធ៣ ខន្ធ២ក្ដី…។
[២០៩] ធម៌ដែលមានសភាពខុស និងទៀងក្ដី ធម៌ដែលមិនទៀងក្ដី (ជាបច្ច័យ) នៃធម៌ដែលមិនទៀង… បានដល់សហជាត បច្ឆាជាត អាហារ និងឥន្រ្ទិយ។ សហជាត គឺពួកខន្ធ ដែលមានសភាពខុស និងទៀងក្ដី ពួកមហាភូតក្ដី ជាបច្ច័យនៃពួកចិត្ដសមុដ្ឋានរូប ដោយអត្ថិប្បច្ច័យ។ បច្ឆាជាត គឺពួកខន្ធ ដែលមានសភាពខុស និងទៀងក្ដី កពឡិង្ការាហារក្ដី ជាបច្ច័យនៃកាយនេះ ដោយអត្ថិប្បច្ច័យ។
ID: 637829756935192009
ទៅកាន់ទំព័រ៖