ព្រះត្រៃបិដក ភាគ ៩៩
[២១២] ធម៌ដែលមានសភាពខុស និងទៀង ជាបច្ច័យនៃធម៌ ដែលមានសភាពខុស និងទៀង ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។
[២១៣] ធម៌ដែលមានសភាពខុស និងទៀង ជាបច្ច័យនៃធម៌ដែលមិនទៀង ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ ជាបច្ច័យ ដោយកម្មប្បច្ច័យ។
[២១៤] ធម៌ដែលមានសភាពខុស និងទៀង ជាបច្ច័យនៃធម៌ ដែលមានសភាពខុស និងទៀងផង ធម៌ដែលមិនទៀងផង ដោយសហជាតប្បច្ច័យ។
[២១៥] ធម៌ដែលមានសភាពត្រូវ និងទៀង ជាបច្ច័យនៃធម៌ ដែលមានសភាពត្រូវ និងទៀង ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។
[២១៦] ធម៌ដែលមានសភាពខុស និងទៀង ជាបច្ច័យនៃធម៌ដែលមិនទៀង ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបច្ឆាជាតប្បច្ច័យ។
ID: 637829757622774976
ទៅកាន់ទំព័រ៖