ព្រះត្រៃបិដក ភាគ ៩៩

 [២១៧] ធម៌​ដែល​មាន​សភាព​ត្រូវ និង​ទៀង ជា​បច្ច័យ​នៃ​ធម៌ ដែល​មាន​សភាព​ត្រូវ និង​ទៀង​ផង ធម៌​ដែល​មិន​ទៀង​ផង ដោយ​សហជាត​ប្ប​ច្ច័​យ។
 [២១៨] ធម៌​ដែល​មិន​ទៀង ជា​បច្ច័យ​នៃ​ធម៌​ដែល​មិន​ទៀង ដោយ​អារម្មណ​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​សហជាត​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​បច្ឆា​ជាត​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​កម្ម​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​អាហារ​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​ឥន្ទ្រិយ​ប្ប​ច្ច័​យ។
 [២១៩] ធម៌​ដែល​មិន​ទៀង ជា​បច្ច័យ​នៃ​ធម៌ ដែល​មាន​សភាព​ខុស និង​ទៀង ដោយ​អារម្មណ​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ។
 [២២០] ធម៌​ដែល​មិន​ទៀង ជា​បច្ច័យ​នៃ​ធម៌ ដែល​មាន​សភាព​ត្រូវ និង​ទៀង ដោយ​អារម្មណ​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​បុរេ​ជាត​ប្ប​ច្ច័​យ។
 [២២១] ធម៌​ដែល​មាន​សភាព​ខុស និង​ទៀង​ក្តី ធម៌​ដែល​មិន​ទៀង​ក្ដី (ជា​បច្ច័យ) នៃ​ធម៌ ដែល​មាន​សភាព​ខុស និង​ទៀង​… បាន​ដល់​សហជាត និង​បុរេ​ជាត។
ថយ | ទំព័រទី ៧៥ | បន្ទាប់
ID: 637829757944674947
ទៅកាន់ទំព័រ៖