ព្រះត្រៃបិដក ភាគ ៩៩

 [២២២] ធម៌​ដែល​មាន​សភាព​ខុស និង​ទៀង​ក្តី ធម៌​ដែល​មិន​ទៀង​ក្តី (ជា​បច្ច័យ) នៃ​ធម៌​ដែល​មិន​ទៀង​… បាន​ដល់​សហជាត បច្ឆា​ជាត អាហារ និង​ឥន្ទ្រិយ។
 [២២៣] ធម៌​ដែល​មាន​សភាព​ត្រូវ និង​ទៀង​ក្តី ធម៌​ដែល​មិន​ទៀង​ក្តី (ជា​បច្ច័យ) នៃ​ធម៌​ដែល​មាន​សភាព​ត្រូវ និង​ទៀង​… បាន​ដល់​សហជាត និង​បុរេ​ជាត។
 [២២៤] ធម៌​ដែល​មាន​សភាព​ត្រូវ និង​ទៀង​ក្តី ធម៌​ដែល​មិន​ទៀង​ក្តី (ជា​បច្ច័យ) នៃ​ធម៌​ដែល​មិន​ទៀង​… បាន​ដល់​សហជាត បច្ឆា​ជាត អាហារ និង​ឥន្ទ្រិយ។
 [២២៥] ក្នុង​នហេតុ​ប្ប​ច្ច័​យ មាន​វារៈ១៣ ក្នុង​នអារម្មណ​ប្ប​ច្ច័​យ នអធិបតិ​ប្ប​ច្ច័​យ នអនន្តរ​ប្ប​ច្ច័​យ និ​ងន​សម​នន្ត​រប្ប​ច្ច័​យ មាន​វារៈ១៣ ក្នុង​នសហជាត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នអញ្ញមញ្ញ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​ននិស្សយ​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ១៣ ក្នុង​នបុ​រេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ១១ ក្នុង​នប​ច្ឆា​ជាត​ប្ប​ច្ច័​យ មាន​វារៈ១៣ ក្នុង​នអា​សេវន​ប្ប​ច្ច័​យ មាន​វារៈ១៣ ក្នុង​នក​ម្ម​ប្ប​ច្ច័​យ នវិ​បា​កប្ប​ច្ច័​យ និ​ងន​អាហារ​ប្ប​ច្ច័​យ មាន​វារៈ១៣។ សេចក្តី​បំប្រួញ។ ក្នុង​នមគ្គ​ប្ប​ច្ច័​យ មាន​វារៈ១៣ ក្នុង​នសម្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​នោ​អត្ថិ​ប្ប​ច្ច័​យ មាន​វារៈ៧
ថយ | ទំព័រទី ៧៦ | បន្ទាប់
ID: 637829758244368385
ទៅកាន់ទំព័រ៖