ព្រះត្រៃបិដក ភាគ ៩៩
ពួកហេតុ ដែលមានអារម្មណ៍តូចឆ្មារ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ក្នុងខណៈនៃបដិសន្ធិ ដោយហេតុប្បច្ច័យ។
[២៨] ធម៌ដែលមានអារម្មណ៍ដល់នូវសភាពធំ ជាបច្ច័យនៃធម៌ ដែលមានអារម្មណ៍ដល់នូវសភាពធំ ដោយហេតុប្បច្ច័យ គឺពួកហេតុ ដែលមានអារម្មណ៍ដល់នូវសភាពធំ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយហេតុប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។
[២៩] ធម៌ដែលមានអារម្មណ៍ប្រមាណមិនបាន ជាបច្ច័យនៃធម៌ ដែលមានអារម្មណ៍ប្រមាណមិនបាន ដោយហេតុប្បច្ច័យ គឺពួកហេតុ ដែលមានអារម្មណ៍ប្រមាណមិនបាន ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយហេតុប្បច្ច័យ។
[៣០] ធម៌ដែលមានអារម្មណ៍តូចឆ្មារ ជាបច្ច័យនៃធម៌ ដែលមានអារម្មណ៍តូចឆ្មារ ដោយអារម្មណប្បច្ច័យ គឺបុគ្គលឲ្យទាន សមាទានសីល ធ្វើឧបោសថកម្ម ហើយពិចារណានូវកុសលនោះ ពិចារណានូវកុសលទាំងឡាយ ដែលសន្សំល្អហើយ ក្នុងកាលមុន ព្រះអរិយៈទាំងឡាយ ពិចារណានូវពួកកិលេស ដែលមានអារម្មណ៍តូចឆ្មារ ដែលលះបង់ហើយ ពិចារណានូវពួកកិលេស ដែលសង្កត់សង្កិនហើយ ដឹងនូវពួកកិលេស ដែលធ្លាប់សន្សំមក ក្នុងកាលមុន ឃើញច្បាស់នូវខន្ធទាំងឡាយតូចឆ្មារ ដែលមានអារម្មណ៍តូចឆ្មារ ថាមិនទៀង ជាទុក្ខ មិនមែនខ្លួន
ID: 637829739294648355
ទៅកាន់ទំព័រ៖