ព្រះត្រៃបិដក ភាគ ៩៩
ធម៌ដែលមានមគ្គជាអធិបតិក្តី អាស្រ័យនូវធម៌ ដែលមានមគ្គជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ដែលមានមគ្គជាហេតុក្តី មានមគ្គជាអធិបតិក្តី អាស្រ័យនូវខន្ធ១ ដែលមានមគ្គជាហេតុ នូវខន្ធ២…។
[២៣០] ធម៌ដែលមានមគ្គជាអធិបតិ អាស្រ័យនូវធម៌ ដែលមានមគ្គជាអធិបតិ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ ដែលមានមគ្គជាអធិបតិ នូវខន្ធ២…។ ធម៌ដែលមានមគ្គជាអារម្មណ៍ អាស្រ័យនូវធម៌ ដែលមានមគ្គជាអធិបតិ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ដែលមានមគ្គជាអារម្មណ៍ អាស្រ័យនូវខន្ធ១ ដែលមានមគ្គជាអធិបតិ នូវខន្ធ២…។ ធម៌ដែលមានមគ្គជាហេតុ អាស្រ័យនូវធម៌ ដែលមានមគ្គជាអធិបតិ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ដែលមានមគ្គជាហេតុ អាស្រ័យនូវខន្ធ១ ដែលមានមគ្គជាអធិបតិ នូវខន្ធ២…។ ពួកធម៌ ដែលមានមគ្គជាអារម្មណ៍ក្តី ធម៌ដែលមានមគ្គជាអធិបតិក្តី អាស្រ័យនូវធម៌ដែលមានមគ្គជាអធិបតិ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ដែលមានមគ្គជាអារម្មណ៍ក្តី មានមគ្គជាអធិបតិក្តី អាស្រ័យនូវខន្ធ១ ដែលមានមគ្គជាអធិបតិ នូវខន្ធ២…។ ធម៌ដែលមានមគ្គជាហេតុក្តី ធម៌ដែលមានមគ្គជាអធិបតិក្តី អាស្រ័យនូវធម៌ ដែលមានមគ្គជាអធិបតិ
ID: 637829759268052707
ទៅកាន់ទំព័រ៖