ព្រះត្រៃបិដក ភាគ ៩៩

ធម៌​ដែល​មាន​មគ្គ​ជា​អធិបតិ អាស្រ័យ​នូវ​ធម៌ ដែល​មាន​មគ្គ​ជាហេតុ​ផង ធម៌​ដែល​មាន​មគ្គ​ជា​អធិបតិ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ដែល​មាន​មគ្គ​ជា​អធិបតិ អាស្រ័យ​នូវ​ខន្ធ១ ដែល​មាន​មគ្គ​ជាហេតុ​ផង មាន​មគ្គ​ជា​អធិបតិ​ផង នូវ​ខន្ធ២…។ ពួក​ធម៌​ដែល​មាន​មគ្គ​ជាហេតុ​ក្ដី ធម៌​ដែល​មាន​មគ្គ​ជា​អធិបតិ​ក្ដី អាស្រ័យ​នូវ​ធម៌​ដែល​មាន​មគ្គ​ជាហេតុ​ផង ធម៌​ដែល​មាន​មគ្គ​ជា​អធិបតិ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ដែល​មាន​មគ្គ​ជាហេតុ​ក្ដី មាន​មគ្គ​ជា​អធិបតិ​ក្ដី អាស្រ័យ​នូវ​ខន្ធ១ ដែល​មាន​មគ្គ​ជាហេតុ​ផង មាន​មគ្គ​ជា​អធិបតិ​ផង នូវ​ខន្ធ២…។
 [២៣៣] ធម៌​ដែល​មាន​មគ្គ​ជា​អារម្មណ៍ អាស្រ័យ​នូវ​ធម៌ ដែល​មាន​មគ្គ​ជា​អារម្មណ៍ ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ អធិបតិ​ប្ប​ច្ច័​យ អនន្តរ​ប្ប​ច្ច័​យ សម​នន្ត​រប្ប​ច្ច័​យ សហជាត​ប្ប​ច្ច័​យ អញ្ញមញ្ញ​ប្ប​ច្ច័​យ និស្សយ​ប្ប​ច្ច័​យ ឧបនិស្សយ​ប្ប​ច្ច័​យ បុរេ​ជាត​ប្ប​ច្ច័​យ អា​សេវន​ប្ប​ច្ច័​យ កម្ម​ប្ប​ច្ច័​យ អាហារ​ប្ប​ច្ច័​យ ឥន្ទ្រិយ​ប្ប​ច្ច័​យ ឈាន​ប្ប​ច្ច័​យ មគ្គ​ប្ប​ច្ច័​យ សម្បយុត្ត​ប្ប​ច្ច័​យ វិប្បយុត្ត​ប្ប​ច្ច័​យ អត្ថិ​ប្ប​ច្ច័​យ នត្ថិ​ប្ប​ច្ច័​យ វិ​គត​ប្ប​ច្ច័​យ និង​អវិ​គត​ប្ប​ច្ច័​យ។
 [២៣៤] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១៧ ក្នុង​អារម្មណ​ប្ប​ច្ច័​យ អធិបតិ​ប្ប​ច្ច័​យ អនន្តរ​ប្ប​ច្ច័​យ សម​នន្ត​រប្ប​ច្ច័​យ សហជាត​ប្ប​ច្ច័​យ
ថយ | ទំព័រទី ៨២ | បន្ទាប់
ID: 637829759766380006
ទៅកាន់ទំព័រ៖