ព្រះត្រៃបិដក ភាគ ៩៩
[២៣៧] ធម៌ដែលមានមគ្គជាហេតុ អាស្រ័យនូវធម៌ ដែលមានមគ្គជាហេតុ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ គឺអធិបតិធម៌ ដែលមានមគ្គជាហេតុ អាស្រ័យនូវខន្ធទាំងឡាយ ដែលមានមគ្គជាហេតុ។ ធម៌ដែលមានមគ្គជាអធិបតិ អាស្រ័យនូវធម៌ ដែលមានមគ្គជាហេតុ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ គឺអធិបតិធម៌ ដែលមានមគ្គជាអធិបតិ អាស្រ័យនូវខន្ធទាំងឡាយ ដែលមានមគ្គជាហេតុ។ ធម៌ដែលមានមគ្គជាហេតុក្ដី ធម៌ដែលមានមគ្គជាអធិបតិក្ដី អាស្រ័យនូវធម៌ ដែលមានមគ្គជាហេតុ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ គឺអធិបតិធម៌ ដែលមានមគ្គជាហេតុក្ដី ធម៌ដែលមានមគ្គជាអធិបតិក្ដី អាស្រ័យនូវខន្ធទាំងឡាយ ដែលមានមគ្គជាហេតុ។
[២៣៨] ធម៌ដែលមានមគ្គជាអធិបតិ អាស្រ័យនូវធម៌ ដែលមានមគ្គជាអធិបតិ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ គឺអធិបតិធម៌ ដែលមានមគ្គជាអធិបតិ អាស្រ័យនូវខន្ធទាំងឡាយ ដែលមានមគ្គជាអធិបតិ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ ដែលមានមគ្គជាអធិបតិ នូវខន្ធ២…។ ធម៌ដែលមានមគ្គជាអារម្មណ៍ អាស្រ័យនូវធម៌ ដែលមានមគ្គជាអធិបតិ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ គឺខន្ធ៣ ដែលមានមគ្គជាអារម្មណ៍ អាស្រ័យនូវខន្ធ១ ដែលមានមគ្គជាអធិបតិ
ID: 637829760283205721
ទៅកាន់ទំព័រ៖