ព្រះត្រៃបិដក ភាគ ៩៩
ធម៌ដែលមានមគ្គជាអារម្មណ៍ក្ដី ធម៌ដែលមានមគ្គជាអធិបតិក្ដី អាស្រ័យនូវធម៌ ដែលមានមគ្គជាអារម្មណ៍ផង ធម៌ដែលមានមគ្គជាអធិបតិផង ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ គឺខន្ធ៣ មានមគ្គជាអារម្មណ៍ក្ដី មានមគ្គជាអធិបតិក្ដី អាស្រ័យនូវខន្ធ១ ដែលមានមគ្គជាអារម្មណ៍ផង មានមគ្គជាអធិបតិផង ខន្ធ២…។
[២៤០] ធម៌ដែលមានមគ្គជាហេតុ អាស្រ័យនូវធម៌ ដែលមានមគ្គជាហេតុផង ធម៌ដែលមានមគ្គជាអធិបតិផង ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ គឺអធិបតិធម៌ ដែលមានមគ្គជាហេតុ អាស្រ័យនូវខន្ធទាំងឡាយ ដែលមានមគ្គជាហេតុផង មានមគ្គជាអធិបតិផង។ ធម៌ដែលមានមគ្គជាអធិបតិ អាស្រ័យនូវធម៌ ដែលមានមគ្គជាហេតុផង ធម៌ដែលមានមគ្គជាអធិបតិផង…។ គឺអធិបតិធម៌ ដែលមានមគ្គជាអធិបតិ អាស្រ័យខន្ធទាំងឡាយ ដែលមានមគ្គជាហេតុផង មានមគ្គជាអធិបតិផង។ ធម៌ដែលមានមគ្គជាហេតុក្ដី ធម៌ដែលមានមគ្គជាអធិបតិក្ដី អាស្រ័យនូវធម៌ ដែលមានមគ្គជាហេតុផង ធម៌ដែលមានមគ្គជាអធិបតិផង… ព្រោះនអធិបតិប្បច្ច័យ គឺអធិបតិធម៌ ដែលមានមគ្គជាហេតុក្ដី មានមគ្គជាអធិបតិក្ដី អាស្រ័យនូវខន្ធទាំងឡាយ ដែលមានមគ្គជាហេតុផង មានមគ្គជាអធិបតិផង។
ID: 637829760708805250
ទៅកាន់ទំព័រ៖