ព្រះត្រៃបិដក ភាគ ៩៩

 [២៤១] ធម៌​ដែល​មាន​មគ្គ​ជា​អារម្មណ៍ អាស្រ័យ​នូវ​ធម៌ ដែល​មាន​មគ្គ​ជា​អារម្មណ៍ ទើប​កើតឡើង ព្រោះ​នបុ​រេ​ជាត​ប្ប​ច្ច័​យ និង​នប​ច្ឆា​ជាត​ប្ប​ច្ច័​យ គឺ​បច្ច័យ​ទាំងពីរ មាន​បរិបូណ៌​រួចហើយ។
 [២៤២] ធម៌​ដែល​មាន​មគ្គ​ជា​អារម្មណ៍ អាស្រ័យ​នូវ​ធម៌ ដែល​មាន​មគ្គ​អារម្មណ៍​… ព្រោះ​នអា​សេវន​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​នូវ​ខន្ធ១ ដែល​មាន​មគ្គ​ជា​អារម្មណ៍ នូវ​ខន្ធ២…។ ធម៌​ដែល​មាន​មគ្គ​ជា​អធិបតិ អាស្រ័យ​នូវ​ធម៌ ដែល​មាន​មគ្គ​ជា​អារម្មណ៍ ទើប​កើតឡើង ព្រោះ​នអា​សេវន​ប្ប​ច្ច័​យ គឺ​ខន្ធ៣ មាន​មគ្គ​ជា​អធិបតិ អាស្រ័យ​នូវ​ខន្ធ១ ដែល​មាន​មគ្គ​ជា​អារម្មណ៍ នូវ​ខន្ធ២…។ ធម៌​ដែល​មាន​មគ្គ​ជា​អារម្មណ៍​ក្ដី ធម៌​ដែល​មាន​មគ្គ​ជា​អធិបតិ​ក្ដី អាស្រ័យ​នូវ​ធម៌ ដែល​មាន​មគ្គ​ជា​អារម្មណ៍​… ព្រោះ​នអា​សេវន​ប្ប​ច្ច័​យ គឺ​ខន្ធ៣ មាន​មគ្គ​ជា​អារម្មណ៍​ក្ដី មាន​មគ្គ​ជា​អធិបតិ​ក្ដី អាស្រ័យ​នូវ​ខន្ធ១ ដែល​មាន​មគ្គ​ជា​អារម្មណ៍ នូវ​ខន្ធ២…។
 [២៤៣] ធម៌​ដែល​មាន​មគ្គ​ជា​អធិបតិ អាស្រ័យ​នូវ​ធម៌ ដែល​មាន​មគ្គ​ជា​អធិបតិ​… ព្រោះ​នអា​សេវន​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​នូវ​ខន្ធ១ ដែល​មាន​មគ្គ​ជា​អធិបតិ នូវ​ខន្ធ២…។ ធម៌​ដែល​មាន​មគ្គ​ជា​អារម្មណ៍ អាស្រ័យ​នូវ​ធម៌ ដែល​មាន​មគ្គ​ជា​អធិបតិ​… ព្រោះ​នអា​សេវន​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ដែល​មាន​មគ្គ​ជា​អារម្មណ៍ អាស្រ័យ​នូវ​ខន្ធ១ ដែល​មាន​មគ្គ​ជា​អធិបតិ នូវ​ខន្ធ២…។
ថយ | ទំព័រទី ៨៧ | បន្ទាប់
ID: 637829760959460005
ទៅកាន់ទំព័រ៖