ព្រះត្រៃបិដក ភាគ ៩៩

ធម៌​ដែល​មាន​មគ្គ​ជា​អារម្មណ៍​ក្ដី ធម៌​ដែល​មាន​មគ្គ​ជា​អធិបតិ​ក្ដី អាស្រ័យ​នូវ​ធម៌ ដែល​មាន​មគ្គ​ជា​អធិបតិ​… ព្រោះ​នអា​សេវន​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ដែល​មាន​មគ្គ​ជា​អារម្មណ៍​ក្ដី ដែល​មាន​មគ្គ​ជា​អធិបតិ​ក្ដី អាស្រ័យ​នូវ​ខន្ធ១ ដែល​មាន​មគ្គ​ជា​អធិបតិ នូវ​ខន្ធ២…។
 [២៤៤] ធម៌​ដែល​មាន​មគ្គ​ជា​អារម្មណ៍ អាស្រ័យ​នូវ​ធម៌ ដែល​មាន​មគ្គ​ជា​អារម្មណ៍​ផង ធម៌​ដែល​មាន​មគ្គ​ជា​អធិបតិ​ផង​… ព្រោះ​នអា​សេវន​ប្ប​ច្ច័​យ គឺ​ខន្ធ៣ មាន​មគ្គ​ជា​អារម្មណ៍ អាស្រ័យ​នូវ​ខន្ធ១ ដែល​មាន​មគ្គ​ជា​អារម្មណ៍​ផង ដែល​មាន​មគ្គ​ជា​អធិបតិ​ផង នូវ​ខន្ធ២…។ ធម៌​ដែល​មាន​មគ្គ​ជា​អធិបតិ អាស្រ័យ​នូវ​ធម៌ ដែល​មាន​មគ្គ​ជា​អារម្មណ៍​ផង ធម៌​ដែល​មាន​មគ្គ​ជា​អធិបតិ​ផង​… ព្រោះ​នអា​សេវន​ប្ប​ច្ច័​យ គឺ​ខន្ធ៣ មាន​មគ្គ​ជា​អធិបតិ អាស្រ័យ​នូវ​ខន្ធ១ ដែល​មាន​មគ្គ​ជា​អារម្មណ៍​ផង ដែល​មាន​មគ្គ​ជា​អធិបតិ​ផង នូវ​ខន្ធ២…។ ធម៌​ដែល​មាន​មគ្គ​ជា​អារម្មណ៍​ក្ដី ធម៌​ដែល​មាន​មគ្គ​ជា​អធិបតិ​ក្ដី អាស្រ័យ​នូវ​ធម៌ ដែល​មាន​មគ្គ​ជា​អារម្មណ៍​ផង ធម៌​ដែល​មាន​មគ្គ​ជា​អធិបតិ​ផង​… ព្រោះ​នអា​សេវន​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ដែល​មាន​មគ្គ​ជា​អារម្មណ៍​ក្ដី ដែល​មាន​មគ្គ​ជា​អធិបតិ​ក្ដី អាស្រ័យ​នូវ​ខន្ធ១ ដែល​មាន​មគ្គ​ជា​អារម្មណ៍​ផង ដែល​មាន​មគ្គ​ជា​អធិបតិ​ផង ខន្ធ២…។
ថយ | ទំព័រទី ៨៨ | បន្ទាប់
ID: 637829761172632235
ទៅកាន់ទំព័រ៖