ព្រះត្រៃបិដក ភាគ ៩៩

 [២៤៥] ធម៌​ដែល​មាន​មគ្គ​ជា​អារម្មណ៍ អាស្រ័យ​នូវ​ធម៌ ដែល​មាន​មគ្គ​ជា​អារម្មណ៍ ទើប​កើតឡើង ព្រោះ​នក​ម្ម​ប្ប​ច្ច័​យ គឺ​ចេតនា មាន​មគ្គ​ជា​អារម្មណ៍ អាស្រ័យ​នូវ​ខន្ធ​ទាំងឡាយ ដែល​មាន​មគ្គ​ជា​អារម្មណ៍។ ធម៌​ដែល​មាន​មគ្គ​ជា​អធិបតិ អាស្រ័យ​នូវ​ធម៌ ដែល​មាន​មគ្គ​ជា​អារម្មណ៍ ទើប​កើតឡើង ព្រោះ​នក​ម្ម​ប្ប​ច្ច័​យ គឺ​ចេតនា ដែល​មាន​មគ្គ​ជា​អធិបតិ អាស្រ័យ​នូវ​ខន្ធ​ទាំងឡាយ ដែល​មាន​មគ្គ​ជា​អារម្មណ៍។ ធម៌​ដែល​មាន​មគ្គ​ជា​អារម្មណ៍​ក្ដី ធម៌​ដែល​មាន​មគ្គ​ជា​អធិបតិ​ក្ដី អាស្រ័យ​នូវ​ធម៌ ដែល​មាន​មគ្គ​ជា​អារម្មណ៍​… ព្រោះ​នក​ម្ម​ប្ប​ច្ច័​យ គឺ​ចេតនា ដែល​មាន​មគ្គ​ជា​អារម្មណ៍​ក្ដី មាន​មគ្គ​ជា​អធិបតិ​ក្ដី អាស្រ័យ​នូវ​ខន្ធ​ទាំងឡាយ ដែល​មាន​មគ្គ​ជា​អារម្មណ៍។
 [២៤៦] ធម៌​ដែល​មាន​មគ្គ​ជាហេតុ អាស្រ័យ​នូវ​ធម៌ ដែល​មាន​មគ្គ​ជាហេតុ ទើប​កើតឡើង ព្រោះ​នក​ម្ម​ប្ប​ច្ច័​យ គឺ​ចេតនា មាន​មគ្គ​ជាហេតុ អាស្រ័យ​នូវ​ខន្ធ​ទាំងឡាយ ដែល​មាន​មគ្គ​ជាហេតុ។ ធម៌​ដែល​មាន​មគ្គ​ជា​អធិបតិ អាស្រ័យ​នូវ​ធម៌ ដែល​មាន​មគ្គ​ជាហេតុ​… ព្រោះ​នក​ម្ម​ប្ប​ច្ច័​យ គឺ​ចេតនា មាន​មគ្គ​ជា​អធិបតិ អាស្រ័យ​នូវ​ខន្ធ​ទាំងឡាយ ដែល​មាន​មគ្គ​ជាហេតុ។ ធម៌​ដែល​មាន​មគ្គ​ជាហេតុ​ក្ដី ធម៌​ដែល​មាន​មគ្គ​ជា​អធិបតិ​ក្ដី អាស្រ័យ​នូវ​ធម៌ ដែល​មាន​មគ្គ​ជាហេតុ​… ព្រោះ​នក​ម្ម​ប្ប​ច្ច័​យ គឺ​ចេតនា មាន​មគ្គ​ជាហេតុ​ក្ដី មាន​មគ្គ​ជា​អធិបតិ​ក្ដី អាស្រ័យ​នូវ​ខន្ធ​ទាំងឡាយ ដែល​មាន​មគ្គ​ជាហេតុ។
ថយ | ទំព័រទី ៨៩ | បន្ទាប់
ID: 637829761395564755
ទៅកាន់ទំព័រ៖