ព្រះត្រៃបិដក ភាគ ៩៩

ត្រេកអរ រីករាយ រាគៈ ដែល​មាន​អារម្មណ៍​តូចឆ្មារ ប្រារព្ធ​នូវ​ពួក​ខន្ធ​នោះ ទើប​កើតឡើង ទោមនស្ស​កើតឡើង បុគ្គល​ដឹង​នូវ​ចិត្ត​នៃ​បុគ្គល​អ្នក​ប្រកបដោយ​ចិត្តតូច​ឆ្មារ ដែល​មាន​អារម្មណ៍​តូចឆ្មារ ដោយ​ចេ​តោ​បរិ​យញ្ញា​ណ ពួក​ខន្ធ​តូចឆ្មារ ដែល​មាន​អារម្មណ៍​តូចឆ្មារ ជា​បច្ច័យ​នៃ​ការពិចារណា​នូវ​ចេ​តោ​បរិ​យញ្ញា​ណ បុព្វេ​និ​វា​សានុ​ស្ស​តិញ្ញាណ យថា​កម្មុ​បគញ្ញាណ និង​អនាគ​តំសញ្ញាណ ដោយ​អារម្មណ​ប្ប​ច្ច័​យ។
 [៣១] ធម៌​ដែល​មាន​អារម្មណ៍​តូចឆ្មារ ជា​បច្ច័យ​នៃ​ធម៌ ដែល​មាន​អារម្មណ៍​ដល់​នូវ​សភាព​ធំ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​បុគ្គល​ពិចារណា​នូវ​ទិព្វចក្ខុ ពិចារណា​នូវ​ទិព្វសោត​ធាតុ ពិចារណា​នូវ​ឥទ្ធិ​វិធ​ញ្ញាណ ដែល​មាន​អារម្មណ៍​តូចឆ្មារ នូវ​ចេ​តោ​បរិ​យញ្ញា​ណ… នូវ​បុព្វេ​និ​វា​សានុ​ស្ស​តិញ្ញាណ​… នូវ​យថា​កម្មុ​បគញ្ញាណ​… ពិចារណា​នូវ​អនាគ​តំសញ្ញាណ ឃើញច្បាស់​នូវ​ពួក​ខន្ធ ដែល​ដល់​នូវ​សភាព​ធំ ដែល​មាន​អារម្មណ៍​តូចឆ្មារ ថា​មិន​ទៀង​… ត្រេកអរ រីករាយ រាគៈ ដែល​មាន​អារម្មណ៍​ដល់​នូវ​សភាព​ធំ ប្រារព្ធ​នូវ​ខន្ធ​នោះ​… ទោមនស្ស​កើតឡើង បុគ្គល​ដឹង​នូវ​ចិត្ត​នៃ​បុគ្គល​អ្នក​ប្រកបដោយ​ចិត្ត ដល់​នូវ​សភាព​ធំ ដែល​មាន​អារម្មណ៍​តូចឆ្មារ ដោយ​ចេ​តោ​បរិ​យញ្ញា​ណ
ថយ | ទំព័រទី ៩ | បន្ទាប់
ID: 637829739495763707
ទៅកាន់ទំព័រ៖