ព្រះត្រៃបិដក ភាគ ៩៩
[២៤៧] ធម៌ដែលមានមគ្គជាអធិបតិ អាស្រ័យនូវធម៌ ដែលមានមគ្គជាអធិបតិ… ព្រោះនកម្មប្បច្ច័យ គឺចេតនា មានមគ្គជាអធិបតិ អាស្រ័យនូវខន្ធទាំងឡាយ ដែលមានមគ្គជាអធិបតិ មានបញ្ហា៥។
[២៤៨] ធម៌ដែលមានមគ្គជាអារម្មណ៍ អាស្រ័យនូវធម៌ ដែលមានមគ្គជាអារម្មណ៍ផង ធម៌ដែលមានមគ្គជាអធិបតិផង… ព្រោះនកម្មប្បច្ច័យ។ ក្នុងបឋមឃដនៈ (តំណទី១) មានវារៈ៣។
[២៤៩] ធម៌ដែលមានមគ្គជាហេតុ អាស្រ័យនូវធម៌ ដែលមានមគ្គជាហេតុផង ធម៌មានមគ្គជាអធិបតិផង ទើបកើតឡើង ព្រោះនកម្មប្បច្ច័យ។ ក្នុងទុតិយឃដនៈ (តំណទី២) មានបញ្ហា៣។
[២៥០] ធម៌ដែលមានមគ្គជាអារម្មណ៍ អាស្រ័យនូវធម៌ ដែលមានមគ្គជាអារម្មណ៍ ទើបកើតឡើង ព្រោះនវិបាកប្បច្ច័យ បរិបូណ៌។
[២៥១] ធម៌ដែលមានមគ្គជាអារម្មណ៍ អាស្រ័យនូវធម៌ ដែលមានមគ្គជាអារម្មណ៍ ទើបកើតឡើង ព្រោះនមគ្គប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវអហេតុកក្ខន្ធ១ ដែលមានមគ្គជាអារម្មណ៍ ខន្ធ២…។
[២៥២] ធម៌ដែលមានមគ្គជាអារម្មណ៍ អាស្រ័យនូវធម៌ ដែលមានមគ្គជាអារម្មណ៍ ទើបកើតឡើង ព្រោះនវិប្បយុត្តប្បច្ច័យ បរិបូណ៌ហើយ។ ពាក្យថា អរូប បណ្ឌិត គប្បីកំណត់យ៉ាងនេះផងចុះ។
[២៥៣] ក្នុងនហេតុប្បច្ច័យ មានវារៈ១ ក្នុងនអធិបតិប្បច្ច័យ មានវារៈ១៧ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ១៧
ID: 637829761769545837
ទៅកាន់ទំព័រ៖