ព្រះត្រៃបិដក ភាគ ៩៩

ក្នុង​នប​ច្ឆា​ជាត​ប្ប​ច្ច័​យ មាន​វារៈ១៧ ក្នុង​នអា​សេវន​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នក​ម្ម​ប្ប​ច្ច័​យ មាន​វារៈ១៧ ក្នុង​នវិ​បា​កប្ប​ច្ច័​យ មាន​វារៈ១៧ ក្នុង​នមគ្គ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​នវិ​ប្ប​យុត្ត​ប្ប​ច្ច័​យ មាន​វារៈ១៧។ បណ្ឌិត​គប្បី​រាប់​យ៉ាងនេះ​ផង​ចុះ។

ចប់ បច្ច​នីយៈ។


 [២៥៤] ក្នុង​នអធិបតិ​ប្ប​ច្ច័​យ មាន​វារៈ១៧ ព្រោះ​ហេតុ​ប្ប​ច្ច័​យ… ក្នុង​នបុ​រេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ១៧ ក្នុង​នប​ច្ឆា​ជាត​ប្ប​ច្ច័​យ មាន​វារៈ១៧ ក្នុង​នអា​សេវន​ប្ប​ច្ច័​យ និ​ងន​កម្ម​ប្ប​ច្ច័​យ មាន​វារៈ៩ ក្នុង​នវិ​បា​កប្ប​ច្ច័​យ និ​ងន​វិប្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ១៧។ បណ្ឌិត​គប្បី​រាប់​យ៉ាងនេះ​ផង​ចុះ។

ចប់ អនុលោម​ប្ប​ច្ច​នីយៈ។


 [២៥៥] ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១ ព្រោះ​នហេតុ​ប្ប​ច្ច័​យ… ក្នុង​អនន្តរ​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​សម​នន្ត​រប្ប​ច្ច័​យ មាន​វារៈ១។ សេចក្តី​បំប្រួញ។ ក្នុ្នង​បច្ច័យ​ទាំងអស់ មាន​វារៈ១ ដូចគ្នា។ ក្នុង​ឈាន​ប្ប​ច្ច័​យ សម្បយុត្ត​ប្ប​ច្ច័​យ វិប្បយុត្ត​ប្ប​ច្ច័​យ នត្ថិ​ប្ប​ច្ច័​យ វិ​គត​ប្ប​ច្ច័​យ និង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១។ បណ្ឌិត គប្បី​រាប់​យ៉ាងនេះ​ផង​ចុះ។

ចប់ បច្ច​នី​យានុ​លោម។
ចប់ បដិ​ច្ច​វារៈ។


សហជាត​វារៈ​ក្តី បច្ច័យ​វារៈ​ក្តី និស្សយ​វារៈ​ក្តី សំសដ្ឋ​វារៈ​ក្តី សម្បយុត្ត​វារៈ​ក្តី ប្រហែលគ្នា​នឹង​បដិ​ច្ច​វារៈ​ដែរ។
ថយ | ទំព័រទី ៩១ | បន្ទាប់
ID: 637829782012549018
ទៅកាន់ទំព័រ៖