ព្រះត្រៃបិដក ភាគ ៩៩
បញ្ហាវារៈ
[២៥៦] ធម៌ដែលមានមគ្គជាអារម្មណ៍ ជាបច្ច័យនៃធម៌ ដែលមានមគ្គជាអារម្មណ៍ ដោយហេតុប្បច្ច័យ គឺហេតុទាំងឡាយ មានមគ្គជាអារម្មណ៍ ជាបច្ច័យ នៃសម្បយុត្តកក្ខន្ធទាំងឡាយ ដោយហេតុប្បច្ច័យ។បេ។
[២៥៧] ធម៌ដែលមានមគ្គជាអារម្មណ៍ ជាបច្ច័យនៃធម៌ ដែលមានមគ្គជាអធិបតិ ដោយហេតុប្បច្ច័យ គឺហេតុទាំងឡាយ មានមគ្គជាអារម្មណ៍ ជាបច្ច័យនៃសម្បយុត្តកក្ខន្ធទាំងឡាយ ដែលមានមគ្គជាអធិបតិ ដោយហេតុប្បច្ច័យ។
[២៥៨] ធម៌ដែលមានមគ្គជាអារម្មណ៍ ជាបច្ច័យនៃធម៌ ដែលមានមគ្គជាអារម្មណ៍ផង ធម៌ដែលមានមគ្គជាអធិបតិផង ដោយហេតុប្បច្ច័យ។បេ។ បញ្ហា១៧ បណ្ឌិត គប្បីធ្វើដោយហេតុនេះចុះ។
[២៥៩] ធម៌ដែលមានមគ្គជាហេតុ ជាបច្ច័យនៃធម៌ ដែលមានមគ្គជាអារម្មណ៍ ដោយអារម្មណប្បច្ច័យ គឺពួកព្រះអរិយៈ ចេញអំពីមគ្គ ហើយពិចារណានូវមគ្គ ដឹងនូវចិត្តរបស់បុគ្គលអ្នកប្រកបដោយចិត្ត មានមគ្គជាហេតុ ដោយចេតោបរិយញ្ញាណ ខន្ធទាំងឡាយ មានមគ្គជាហេតុ ជាបច្ច័យនៃការពិចារណា នូវចេតោបរិយញ្ញាណ នូវបុព្វេនិវាសានុស្សតិញ្ញាណ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ។
ID: 637829782318253697
ទៅកាន់ទំព័រ៖