ព្រះត្រៃបិដក ភាគ ៩៩
[២៦៤] ធម៌ដែលមានមគ្គជាអធិបតិ ជាបច្ច័យនៃធម៌ ដែលមានមគ្គជាអារម្មណ៍ផង ធម៌ដែលមានមគ្គជាអធិបតិផង ដោយអារម្មណប្បច្ច័យ គឺពួកព្រះអរិយៈ ចេញអំពីមគ្គ ធ្វើនូវមគ្គឲ្យជាទីគោរព ហើយពិចារណា។
[២៦៥] ធម៌ដែលមានមគ្គជាហេតុក្តី ធម៌ដែលមានមគ្គជាអធិបតិក្តី ជាបច្ច័យនៃធម៌ ដែលមានមគ្គជាអារម្មណ៍ ដោយអារម្មណប្បច្ច័យ គឺពួកព្រះអរិយៈ ចេញអំពីមគ្គ ហើយពិចារណានូវមគ្គ ដឹងនូវចិត្ត របស់បុគ្គលអ្នកប្រកបដោយចិត្ត ដែលមានមគ្គជាហេតុ និងដែលមានមគ្គជាអធិបតិ ដោយចេតោបរិយញ្ញាណ ខន្ធទាំងឡាយ ដែលមានមគ្គជាហេតុក្តី ដែលមានមគ្គជាអធិបតិក្តី ជាបច្ច័យនៃការពិចារណា នូវចេតោបរិយញ្ញាណ បុពេ្វនិវាសានុស្សតិញ្ញាណ និងអនាគតំសញ្ញាណ ដោយអារម្មណប្បច្ច័យ។
[២៦៦] ធម៌ដែលមានមគ្គជាហេតុក្ដី ធម៌ដែលមានមគ្គជាអធិបតិក្ដី ជាបច្ច័យនៃធម៌ ដែលមានមគ្គជាអធិបតិ ដោយអារម្មណប្បច្ច័យ គឺពួកព្រះអរិយៈ ចេញអំពីមគ្គ ធ្វើនូវមគ្គឲ្យជាទីគោរព ហើយពិចារណា។
[២៦៧] ធម៌ដែលមានមគ្គជាហេតុក្ដី ធម៌ដែលមានមគ្គជាអធិបតិក្ដី ជាបច្ច័យនៃធម៌ ដែលមានមគ្គជាអារម្មណ៍ផង ធម៌ដែលមានមគ្គជាអធិបតិផង
ID: 637829782893964586
ទៅកាន់ទំព័រ៖