ព្រះត្រៃបិដក ភាគ ៩៩
ដោយអារម្មណប្បច្ច័យ គឺពួកព្រះអរិយៈ ចេញអំពីមគ្គ ធ្វើនូវមគ្គឲ្យជាទីគោរព ហើយពិចារណា។
[២៦៨] ធម៌ដែលមានមគ្គជាអារម្មណ៍ ជាបច្ច័យនៃធម៌ ដែលមានមគ្គជាអារម្មណ៍ ដោយអធិបតិប្បច្ច័យ បានដល់សហជាតាធិបតិ គឺអធិបតិធម៌ ដែលមានមគ្គជាអារម្មណ៍ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយអធិបតិប្បច្ច័យ។
[២៦៩] ធម៌ដែលមានមគ្គជាអារម្មណ៍ ជាបច្ច័យនៃធម៌ ដែលមានមគ្គជាអធិបតិ ដោយអធិបតិប្បច្ច័យ បានដល់សហជាតាធិបតិ គឺអធិបតិធម៌ ដែលមានមគ្គជាអារម្មណ៍ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដែលមានមគ្គជាអធិបតិ ដោយអធិបតិប្បច្ច័យ។
[២៧០] ធម៌ដែលមានមគ្គជាអារម្មណ៍ ជាបច្ច័យនៃធម៌ ដែលមានមគ្គជាអារម្មណ៍ផង ធម៌ដែលមានមគ្គជាអធិបតិផង ដោយអធិបតិប្បច្ច័យ បានដល់សហជាតាធិបតិ គឺអធិបតិធម៌ ដែលមានមគ្គជាអារម្មណ៍ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដែលមានមគ្គជាអារម្មណ៍ផង ដែលមានមគ្គជាអធិបតិផង ដោយអធិបតិប្បច្ច័យ។
[២៧១] ធម៌ដែលមានមគ្គជាហេតុ ជាបច្ច័យនៃធម៌ ដែលមានមគ្គជាហេតុ ដោយអធិបតិប្បច្ច័យ បានដល់សហជាតាធិបតិ គឺអធិបតិធម៌ ដែលមានមគ្គជាហេតុ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដោយអធិបតិប្បច្ច័យ។
ID: 637829783173620562
ទៅកាន់ទំព័រ៖