ព្រះត្រៃបិដក ភាគ ៩៩
[២៧២] ធម៌ដែលមានមគ្គជាហេតុ ជាបច្ច័យនៃធម៌ ដែលមានមគ្គជាអារម្មណ៍ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ គឺពួកព្រះអរិយៈ ចេញអំពីមគ្គ ធ្វើនូវមគ្គឲ្យជាទីគោរព ហើយពិចារណា។
[២៧៣] ធម៌ដែលមានមគ្គជាហេតុ ជាបច្ច័យនៃធម៌ ដែលមានមគ្គជាអធិបតិ ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺពួកព្រះអរិយៈ ចេញអំពីមគ្គ ធ្វើនូវមគ្គឲ្យជាទីគោរព ហើយពិចារណា។ ឯសហជាតាធិបតិ គឺអធិបតិធម៌ ដែលមានមគ្គជាហេតុ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដែលមានមគ្គជាអធិបតិ ដោយអធិបតិប្បច្ច័យ។
[២៧៤] ធម៌ដែលមានមគ្គជាហេតុ ជាបច្ច័យនៃធម៌ ដែលមានមគ្គជាអារម្មណ៍ផង ធម៌ដែលមានមគ្គជាអធិបតិផង ដោយអធិបតិប្បច្ច័យ បានដល់អារម្មណាធិបតិ និងសហជាតាធិបតិ។ អារម្មណាធិបតិ គឺពួកព្រះអរិយៈ ចេញអំពីមគ្គ ធ្វើនូវមគ្គឲ្យជាទីគោរព ហើយពិចារណា។
[២៧៥] ធម៌ដែលមានមគ្គជាហេតុ ជាបច្ច័យនៃធម៌ ដែលមានមគ្គជាហេតុផង ធម៌ដែលមានមគ្គជាអធិបតិផង ដោយអធិបតិប្បច្ច័យ បានដល់សហជាតាធិបតិ គឺអធិបតិធម៌ ដែលមានមគ្គជាហេតុ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដែលមានមគ្គជាហេតុផង ដែលមានមគ្គជាអធិបតិផង ដោយអធិបតិប្បច្ច័យ។
ID: 637829783451728678
ទៅកាន់ទំព័រ៖