ព្រះត្រៃបិដក ភាគ ៩៩

 [២៧៦] ធម៌​ដែល​មាន​មគ្គ​ជា​អធិបតិ ជា​បច្ច័យ​នៃ​ធម៌ ដែល​មាន​មគ្គ​ជា​អធិបតិ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ និង​សហជាតា​ធិប​តិ។ អា​រម្ម​ណា​ធិប​តិ គឺ​ពួក​ព្រះ​អរិយៈ ចេញ​អំពី​មគ្គ។បេ។ ហើយ​ពិចារណា។ ឯសហជាតា​ធិប​តិ គឺ​ធម៌​ដែល​មាន​មគ្គ​ជា​អធិបតិ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ ដោយ​អធិបតិ​ប្ប​ច្ច័​យ។
 [២៧៧] ធម៌​ដែល​មាន​មគ្គ​ជា​អធិបតិ ជា​បច្ច័យ​នៃ​ធម៌ ដែល​មាន​មគ្គ​ជា​អារម្មណ៍ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ និង​សហជាតា​ធិប​តិ។ អា​រម្ម​ណា​ធិប​តិ គឺ​ពួក​ព្រះ​អរិយៈ ចេញ​អំពី​មគ្គ។បេ។ ហើយ​ពិចារណា។ ឯសហជាតា​ធិប​តិ គឺ​អធិបតិ​ធម៌ ដែល​មាន​មគ្គ​ជា​អធិបតិ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ ដែល​មាន​មគ្គ​ជា​អារម្មណ៍ ដោយ​អធិបតិ​ប្ប​ច្ច័​យ។
 [២៧៨] ធម៌​ដែល​មាន​មគ្គ​ជា​អធិបតិ ជា​បច្ច័យ​នៃ​ធម៌ ដែល​មាន​មគ្គ​ជាហេតុ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​សហជាតា​ធិប​តិ។ គឺ​អធិបតិ​ធម៌ ដែល​មាន​មគ្គ​ជា​អធិបតិ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ ដែល​មាន​មគ្គ​ជាហេតុ ដោយ​អធិបតិ​ប្ប​ច្ច័​យ។
 [២៧៩] ធម៌​ដែល​មាន​មគ្គ​ជា​អធិបតិ ជា​បច្ច័យ​នៃ​ធម៌ ដែល​មាន​មគ្គ​ជា​អារម្មណ៍​ផង ធម៌​ដែល​មាន​មគ្គ​ជា​អធិបតិ​ផង ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ និង​សហជាតា​ធិប​តិ។
ថយ | ទំព័រទី ៩៧ | បន្ទាប់
ID: 637829787418274061
ទៅកាន់ទំព័រ៖