ព្រះត្រៃបិដក ភាគ ៩៩
អារម្មណាធិបតិ គឺពួកព្រះអរិយៈ ចេញអំពីមគ្គ។បេ។ ឯសហជាតាធិបតិ គឺអធិបតិធម៌ ដែលមានមគ្គជាអធិបតិ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដែលមានមគ្គជាអារម្មណ៍ផង មានមគ្គជាអធិបតិផង ដោយអធិបតិប្បច្ច័យ។
[២៨០] ធម៌ដែលមានមគ្គជាអធិបតិ ជាបច្ច័យនៃធម៌ ដែលមានមគ្គជាហេតុផង ធម៌ដែលមានមគ្គជាអធិបតិផង ដោយអធិបតិប្បច្ច័យ បានដល់សហជាតាធិបតិ គឺអធិបតិធម៌ ដែលមានមគ្គជាអធិបតិ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដែលមានមគ្គជាហេតុផង ដែលមានមគ្គជាអធិបតិផង ដោយអធិបតិប្បច្ច័យ។
[២៨១] ធម៌ដែលមានមគ្គជាអារម្មណ៍ក្ដី ធម៌ដែលមានមគ្គជាអធិបតិក្ដី ជាបច្ច័យនៃធម៌ ដែលមានមគ្គជាអារម្មណ៍ ដោយអធិបតិប្បច្ច័យ បានដល់សហជាតាធិបតិ គឺអធិបតិធម៌ ដែលមានមគ្គជាអារម្មណ៍ក្ដី ដែលមានមគ្គជាអធិបតិក្ដី ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដែលមានមគ្គជាអារម្មណ៍ ដោយអធិបតិប្បច្ច័យ។
[២៨២] ធម៌ដែលមានមគ្គជាអារម្មណ៍ក្ដី ធម៌ដែលមានមគ្គជាអធិបតិក្ដី ជាបច្ច័យនៃធម៌ ដែលមានមគ្គជាអធិបតិ ដោយអធិបតិប្បច្ច័យ បានដល់សហជាតាធិបតិ គឺអធិបតិធម៌ ដែលមានមគ្គជាអារម្មណ៍ក្ដី ដែលមានមគ្គជាអធិបតិក្ដី ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធ ដែលមានមគ្គជាអធិបតិ ដោយអធិបតិប្បច្ច័យ។
ID: 637829787703493647
ទៅកាន់ទំព័រ៖