ព្រះត្រៃបិដក ភាគ ៩៩

 [២៨៣] ធម៌​ដែល​មាន​មគ្គ​ជា​អារម្មណ៍​ក្ដី ដែល​មាន​មគ្គ​ជា​អធិបតិ​ក្ដី ជា​បច្ច័យ​នៃ​ធម៌ ដែល​មាន​មគ្គ​ជា​អារម្មណ៍​ផង ធម៌​ដែល​មាន​មគ្គ​ជា​អធិបតិ​ផង ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​សហជាតា​ធិប​តិ គឺ​អធិបតិ​ធម៌ ដែល​មាន​មគ្គ​ជា​អារម្មណ៍​ក្ដី ដែល​មាន​មគ្គ​ជា​អធិបតិ​ក្ដី ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ ដែល​មាន​មគ្គ​ជា​អារម្មណ៍​ផង ដែល​មាន​មគ្គ​ជា​អធិបតិ​ផង ដោយ​អធិបតិ​ប្ប​ច្ច័​យ។
 [២៨៤] ធម៌​ដែល​មាន​មគ្គ​ជាហេតុ​ក្ដី ធម៌​ដែល​មាន​មគ្គ​ជា​អធិបតិ​ក្ដី ជា​បច្ច័យ​នៃ​ធម៌ ដែល​មាន​មគ្គ​ជា​អារម្មណ៍ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណា​ធិប​តិ គឺ​ពួក​ព្រះ​អរិយៈ ចេញ​អំពី​មគ្គ ធ្វើ​នូវ​មគ្គ​ឲ្យ​ជាទី​គោរព ហើយ​ពិចារណា។
 [២៨៥] ធម៌​ដែល​មាន​មគ្គ​ជាហេតុ​ក្ដី ធម៌​ដែល​មាន​មគ្គ​ជា​អធិបតិ​ក្ដី ជា​បច្ច័យ​នៃ​ធម៌ ដែល​មាន​មគ្គ​ជាហេតុ ដោយ​អធិបតិ​ប្ប​ច្ច័​យ បាន​ដល់​សហជាតា​ធិប​តិ គឺ​អធិបតិ​ធម៌ ដែល​មាន​មគ្គ​ជាហេតុ​ក្ដី ដែល​មាន​មគ្គ​ជា​អធិបតិ​ក្ដី ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ ដែល​មាន​មគ្គ​ជាហេតុ ដោយ​អធិបតិ​ប្ប​ច្ច័​យ។
 [២៨៦] ធម៌​ដែល​មាន​មគ្គ​ជាហេតុ​ក្ដី ធម៌​ដែល​មាន​មគ្គ​ជា​អធិបតិ​ក្ដី ជា​បច្ច័យ​នៃ​ធម៌ ដែល​មាន​មគ្គ​ជា​អធិបតិ បាន​ដល់​អា​រម្ម​ណា​ធិប​តិ និង​សហជាតា​ធិប​តិ។ ដោយ​អធិបតិ​ប្ប​ច្ច័​យ
ថយ | ទំព័រទី ៩៩ | បន្ទាប់
ID: 637829788026888311
ទៅកាន់ទំព័រ៖