ព្រះត្រៃបិដក ភាគ ៩៩
ជាបច្ច័យ ដោយវិគតប្បច្ច័យ គឺប្រហែលគ្នានឹងអនន្តរប្បច្ច័យដែរ។ ជាបច្ច័យ ដោយវិគតប្បច្ច័យ គឺមានបញ្ហា១៧។
[៣២៣] ក្នុងហេតុប្បច្ច័យ មានវារៈ១៧ ក្នុងអារម្មណប្បច្ច័យ មានវារៈ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ២១ ក្នុងអនន្តរប្បច្ច័យ មានវារៈ៩ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៩ ក្នុងសហជាតប្បច្ច័យ មានវារៈ១៧ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ១៧ ក្នុងនិស្សយប្បច្ច័យ មានវារៈ១៧ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ២១ ក្នុងអាសេវនប្បច្ច័យ មានវារៈ៩ ក្នុងកម្មប្បច្ច័យ មានវារៈ១៧ ក្នុងអាហារប្បច្ច័យ ឥន្ទ្រិយប្បច្ច័យ ឈានប្បច្ច័យ មគ្គប្បច្ច័យ និងសម្បយុត្តប្បច្ច័យ មានវារៈ១៧ ក្នុងអត្ថិប្បច្ច័យ មានវារៈ១៧ ក្នុងនត្ថិប្បច្ច័យ មានវារៈ៩ ក្នុងវិគតប្បច្ច័យ មានវារៈ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ១៧។ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ។
ចប់ អនុលោម។
[៣២៤] ធម៌ដែលមានមគ្គជាអារម្មណ៍ ជាបច្ច័យនៃធម៌ ដែលមានមគ្គជាអារម្មណ៍ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។
[៣២៥] ធម៌ដែលមានមគ្គជាអារម្មណ៍ ជាបច្ច័យនៃធម៌ ដែលមានមគ្គជាអធិបតិ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ។
ID: 637829791427188979
ទៅកាន់ទំព័រ៖