ព្រះត្រៃបិដក ភាគ ៩៩
ដោយកម្មប្បច្ច័យ គឺចេតនា ដែលកើតឡើងហើយ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង ពួកកដត្តារូបផង ក្នុងខណៈនៃបដិសន្ធិ ដោយកម្មប្បច្ច័យ។
[៣៦៤] ធម៌ដែលកើតឡើងហើយ ជាបច្ច័យនៃធម៌ ដែលកើតឡើងហើយ ដោយវិបាកប្បច្ច័យ គឺខន្ធ១ ដែលកើតឡើងហើយ ជាវិបាក ជាបច្ច័យនៃខន្ធ៣ផង ពួកចិត្តសមុដ្ឋានរូបផង ដោយវិបាកប្បច្ច័យ ខន្ធ២… ខន្ធ១ ដែលកើតឡើងហើយ ជាបច្ច័យនៃខន្ធ៣ផង ពួកកដត្តារូបផង ក្នុងខណៈនៃបដិសន្ធិ ខន្ធ២… ពួកខន្ធ ជាបច្ច័យនៃវត្ថុ ដោយវិបាកប្បច្ច័យ។
[៣៦៥] ធម៌ដែលកើតឡើងហើយ ជាបច្ច័យនៃធម៌ ដែលកើតឡើងហើយ ដោយអាហារប្បច្ច័យ គឺពួកអាហារ ដែលកើតឡើងហើយ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង ពួកចិត្តសមុដ្ឋានរូបផង ដោយអាហារប្បច្ច័យ កពឡិង្ការាហារ ជាបច្ច័យនៃកាយនេះ ក្នុងខណៈនៃបដិសន្ធិ ដោយអាហារប្បច្ច័យ។
[៣៦៦] ធម៌ដែលកើតឡើងហើយ ជាបច្ច័យនៃធម៌ ដែលកើតឡើងហើយ ដោយឥន្រ្ទិយប្បច្ច័យ គឺពួកឥន្រ្ទិយ ដែលកើតឡើងហើយ
ID: 637829795352233179
ទៅកាន់ទំព័រ៖