ព្រះត្រៃបិដក ភាគ ៩៩
[៣៩៧] បច្ចុប្បន្នធម៌ ជាបច្ច័យនៃបច្ចុប្បន្នធម៌ ដោយអត្ថិប្បច្ច័យ មានវារៈប្រហែលគ្នានឹងអត្ថិប្បច្ច័យ ក្នុងឧប្បន្នត្តិកៈដែរ។
[៣៩៨] អតីតធម៌ ជាបច្ច័យនៃបច្ចុប្បន្នធម៌ ដោយនត្ថិប្បច្ច័យ ជាបច្ច័យ ដោយវិគតប្បច្ច័យ។
[៣៩៩] បច្ចុប្បន្នធម៌ ជាបច្ច័យនៃបច្ចុប្បន្នធម៌ ដោយអវិគតប្បច្ច័យ។បេ។
[៤០០] ក្នុងហេតុប្បច្ច័យ មានវារៈ១ ក្នុងអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងអធិបតិប្បច្ច័យ មានវារៈ៣ ក្នុងអនន្តរប្បច្ច័យ មានវារៈ១ ក្នុងសមនន្តរប្បច្ច័យ មានវារៈ១ ក្នុងសហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និងនិស្សយប្បច្ច័យ មានវារៈ១ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងបុរេជាតប្បច្ច័យ បច្ឆាជាតប្បច្ច័យ និងអាសេវនប្បច្ច័យ មានវារៈ១ ក្នុងកម្មប្បច្ច័យ មានវារៈ២ ក្នុងវិបាកប្បច្ច័យ និងអាហារប្បច្ច័យ មានវារៈ១។ សេចក្តីបំប្រួញ។ ក្នុងអវិគតប្បច្ច័យ មានវារៈ១។ បណ្ឌិតគប្បីរាប់យ៉ាងនេះផងចុះ។
ចប់ អនុលោម។
[៤០១] អតីតធម៌ ជាបច្ច័យនៃបច្ចុប្បន្នធម៌ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយកម្មប្បច្ច័យ។
ID: 637829799250283228
ទៅកាន់ទំព័រ៖