ព្រះត្រៃបិដក ភាគ ៩៩
សមនន្តរប្បច្ច័យ សហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ ឧបនិស្សយប្បច្ច័យ បុរេជាតប្បច្ច័យ និងអាសេវនប្បច្ច័យ គឺក្នុងបុរេជាតប្បច្ច័យ និងអាសេវនប្បច្ច័យ មិនមានបដិសន្ធិទេ។ ព្រោះកម្មប្បច្ច័យ និងវិបាកប្បច្ច័យ គឺនូវវិបាកក្ខន្ធ១ ជាអតីតារម្មណ៍…។ ឯប្រស្នាទាំង៣ ចប់បរិបូណ៌ហើយ បវត្តិប្បដិសន្ធិ បណ្ឌិត គប្បីធ្វើផងចុះ។ ព្រោះអាហារប្បច្ច័យ ឥន្ទ្រិយប្បច្ច័យ ឈានប្បច្ច័យ មគ្គប្បច្ច័យ សម្បយុត្តប្បច្ច័យ វិប្បយុត្តប្បច្ច័យ អត្ថិប្បច្ច័យ នត្ថិប្បច្ច័យ វិគតប្បច្ច័យ និងអវិគតប្បច្ច័យ។
[៤១១] ក្នុងហេតុប្បច្ច័យ មានវារៈ៣ ក្នុងអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងអធិបតិប្បច្ច័យ មានវារៈ៣។ សេចក្តីបំប្រួញ។ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ៣ ក្នុងវិគតប្បច្ច័យ មានវារៈ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ៣។ បណ្ឌិត គប្បីរាប់យ៉ាងនេះចុះ។
ចប់ អនុលោម។
[៤១២] អតីតារម្មណធម៌ អាស្រ័យនូវអតីតារម្មណធម៌ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវអហេតុកក្ខន្ធ១ ជាអតីតារម្មណ៍ នូវខន្ធ២… មោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ អាស្រ័យនូវពួកខន្ធ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ក្នុងខណៈនៃអហេតុកប្បដិសន្ធិ។
ID: 637829800449279593
ទៅកាន់ទំព័រ៖