ព្រះត្រៃបិដក ភាគ ៩៩

បញ្ហា​វារៈ


 [៤៣០] អតី​តា​រម្ម​ណធម៌ ជា​បច្ច័យ​នៃ​អតី​តា​រម្ម​ណធម៌ ដោយហេតុ​ប្ប​ច្ច័​យ គឺ​ពួក​ហេតុ ជា​អតី​តា​រម្ម​ណ៍ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ ដោយហេតុ​ប្ប​ច្ច័​យ ពួក​ហេតុ​ជា​អតី​តា​រម្ម​ណ៍ (ជា​បច្ច័យ) នៃ​ពួក​សម្បយុត្ត​កក្ខន្ធ ក្នុង​ខណៈ​នៃ​បដិសន្ធិ។
 [៤៣១] អនាគ​តា​រម្ម​ណធម៌ ជា​បច្ច័យ​នៃ​អនាគ​តា​រម្ម​ណធម៌ ដោយហេតុ​ប្ប​ច្ច័​យ គឺ​ពួក​ហេតុ ជា​អនាគ​តា​រម្ម​ណ៍ ជា​បច្ច័យ នៃ​ពួក​សម្បយុត្ត​កក្ខន្ធ ដោយហេតុ​ប្ប​ច្ច័​យ។
 [៤៣២] បច្ចុប្បន្នា​រម្ម​ណធម៌ ជា​បច្ច័យ​នៃ​បច្ចុប្បន្នា​រម្ម​ណធម៌ ដោយហេតុ​ប្ប​ច្ច័​យ គឺ​ពួក​ហេតុ ជា​បច្ចុប្បន្នា​រម្ម​ណ៍ ជា​បច្ច័យ នៃ​ពួក​សម្បយុត្ត​កក្ខន្ធ ដោយហេតុ​ប្ប​ច្ច័​យ ពួក​ហេតុ​ជា​បច្ចុប្បន្នា​រម្ម​ណ៍ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ ដោយហេតុ​ប្ប​ច្ច័​យ ក្នុង​ខណៈ​នៃ​បដិសន្ធិ។
 [៤៣៣] អតី​តា​រម្ម​ណធម៌ ជា​បច្ច័យ​នៃ​អតី​តា​រម្ម​ណធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​បុគ្គល​ពិចារណា​នូវ​វិ​ញ្ញាណ​ញ្ចា​យតនៈ ជា​អតីត ពិ​ចារ​ណា​នូវ​នេវ​សញ្ញា​នា​សញ្ញា​យតនៈ
ថយ | ទំព័រទី ១៤៨ | បន្ទាប់
ID: 637829802190121009
ទៅកាន់ទំព័រ៖