ព្រះត្រៃបិដក ភាគ ៩៩

អជ្ឈត្ត​ត្តិ​កៈ
បដិ​ច្ច​វារៈ


 [៤៩៣] ធម៌​ខាងក្នុង​អាស្រ័យ​នូវ​ធម៌​ខាងក្នុង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​ខន្ធ១ខាងក្នុង នូវ​ខន្ធ២… ខន្ធ៣ក្តី កដ​ត្តា​រូប​ក្តី អាស្រ័យ​នូវ​ខន្ធ១ខាងក្នុង ក្នុង​ខណៈ​នៃ​បដិសន្ធិ នូវ​ខន្ធ២… វត្ថុ អាស្រ័យ​នូវ​ពួក​ខន្ធ ពួក​ខន្ធ​អាស្រ័យ​នូវ​វត្ថុ មហាភូត៣ អាស្រ័យ​នូវ​មហាភូត១ ចិត្តសមុដ្ឋាន​រូប កដ​ត្តា​រូប និង​ឧបា​ទា​រូប អាស្រ័យ​នូវ​មហាភូត​ទាំងឡាយ។
 [៤៩៤] ធម៌​ខាងក្រៅ អាស្រ័យ​នូវ​ធម៌​ខាងក្រៅ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី អាស្រ័យ​នូវ​ខន្ធ១ខាងក្រៅ នូវ​ខន្ធ២… ខន្ធ៣ក្តី កដ​ត្តា​រូប​ក្តី អាស្រ័យ​នូវ​ខន្ធ១ខាងក្រៅ ក្នុង​ខណៈ​នៃ​បដិសន្ធិ ខន្ធ២ អាស្រ័យ​នូវ​ខន្ធ២ វត្ថុ អាស្រ័យ​នូវ​ពួក​ខន្ធ ពួក​ខន្ធ​អាស្រ័យ​នូវ​វត្ថុ មហាភូត៣ អាស្រ័យ​នូវ​មហាភូត១ ចិត្តសមុដ្ឋាន​រូប កដ​ត្តា​រូប និង​ឧបា​ទា​រូប អាស្រ័យ​នូវ​មហាភូត​ទាំងឡាយ។
ថយ | ទំព័រទី ១៧០ | បន្ទាប់
ID: 637829808505610603
ទៅកាន់ទំព័រ៖