ព្រះត្រៃបិដក ភាគ ៩៩
[៥៣១] ក្នុងនអារម្មណប្បច្ច័យ មានវារៈ២ ព្រោះនហេតុប្បច្ច័យ… ក្នុងនអធិបតិប្បច្ច័យ មានវារៈ២។បេ។ ក្នុងនវិបាកប្បច្ច័យ នសម្បយុត្តប្បច្ច័យ នោនត្ថិប្បច្ច័យ និងនោវិគតប្បច្ច័យ មានវារៈ២។
ចប់ អនុលោមប្បច្ចនីយៈ។
[៥៣២] ក្នុងអារម្មណប្បច្ច័យ មានវារៈ២ ព្រោះនហេតុប្បច្ច័យ។បេ។ ក្នុងអវិគតប្បច្ច័យ មានវារៈ២។
ចប់ បច្ចនីយានុលោម។
និស្សយវារៈ ដូចគ្នានឹងបច្ចយវារៈដែរ ឯសំសដ្ឋវារៈក្តី សម្បយុត្តវារៈក្តី បណ្ឌិត គប្បីឲ្យពិស្តារចុះ។
បញ្ហាវារៈ
[៥៣៣] ធម៌ខាងក្នុង ជាបច្ច័យនៃធម៌ខាងក្នុង ដោយហេតុប្បច្ច័យ គឺពួកហេតុខាងក្នុង ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។
[៥៣៤] ធម៌ខាងក្រៅ ជាបច្ច័យនៃធម៌ខាងក្រៅ ដោយហេតុប្បច្ច័យ គឺពួកហេតុខាងក្រៅ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូបផង ដោយហេតុប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ…។
ID: 637829812324900244
ទៅកាន់ទំព័រ៖