ព្រះត្រៃបិដក ភាគ ៩៩
[៤] ធម៌ដែលមានអារម្មណ៍តូចឆ្មារ អាស្រ័យនូវធម៌ ដែលមានអារម្មណ៍តូចឆ្មារ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ និងអធិបតិប្បច្ច័យ។ សេចក្ដីបំប្រួញ។ ព្រោះអវិគតប្បច្ច័យ។
[៥] ក្នុងហេតុប្បច្ច័យ មានវារៈ៣ ក្នុងអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងអធិបតិប្បច្ច័យ មានវារៈ៣។ សេចក្ដីបំប្រួញ។ ក្នុងអវិគតប្បច្ច័យ មានវារៈ៣។ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ។
ចប់ អនុលោម។
[៦] ធម៌ដែលមានអារម្មណ៍តូចឆ្មារ អាស្រ័យនូវធម៌ ដែលមានអារម្មណ៍តូចឆ្មារ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវអហេតុកក្ខន្ធ១ ដែលមានអារម្មណ៍តូចឆ្មារ នូវខន្ធ២… ខន្ធ៣ អាស្រ័យនូវខន្ធ១ ដែលមានអារម្មណ៍តូចឆ្មារ ក្នុងខណៈនៃអហេតុកប្បដិសន្ធិ នូវខន្ធ២… មោហៈដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ អាស្រ័យនូវខន្ធទាំងឡាយ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ។
[៧] ធម៌ដែលមានអារម្មណ៍ដល់នូវសភាពធំ អាស្រ័យនូវធម៌ ដែលមានអារម្មណ៍ដល់នូវសភាពធំ… ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវអហេតុកក្ខន្ធ១ ដែលមានអារម្មណ៍ដល់នូវសភាពធំ នូវខន្ធ២… មោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ អាស្រ័យនូវខន្ធទាំងឡាយ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ។
ID: 637829737366794344
ទៅកាន់ទំព័រ៖