ព្រះត្រៃបិដក ភាគ ៩៩
អជ្ឈត្តារម្មណត្តិកៈ
បដិច្ចវារៈ
[៥៨៧] អជ្ឈត្តារម្មណធម៌ អាស្រ័យនូវអជ្ឈត្តារម្មណធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ ជាអជ្ឈត្តារម្មណ៍ នូវខន្ធ២… ខន្ធ៣ អាស្រ័យនូវខន្ធ១ ជាអជ្ឈត្តារម្មណ៍ ក្នុងខណៈនៃបដិសន្ធិ នូវខន្ធ២…។
[៥៨៨] ពហិទ្ធារម្មណធម៌ អាស្រ័យនូវពហិទ្ធារម្មណធម៌ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ ជាពហិទ្ធារម្មណ៍ នូវខន្ធ២… ខន្ធ៣ អាស្រ័យនូវខន្ធ១ ជាពហិទ្ធារម្មណ៍ ក្នុងខណៈនៃបដិសន្ធិ នូវខន្ធ២…។
[៥៨៩] អជ្ឈត្តារម្មណធម៌ អាស្រ័យនូវអជ្ឈត្តារម្មណធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ សេចក្ដីបំប្រួញ។ ព្រោះអវិគតប្បច្ច័យ។
[៥៩០] ក្នុងហេតុប្បច្ច័យ មានវារៈ២ ក្នុងអារម្មណប្បច្ច័យ មានវារៈ២។ សេចក្ដីបំប្រួញ។ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ២ ក្នុងអវិគតប្បច្ច័យ មានវារៈ២។ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ។
ចប់ អនុលោម។
ID: 637829818514565599
ទៅកាន់ទំព័រ៖