ព្រះត្រៃបិដក ភាគ ៩៩

បញ្ហា​វារៈ


 [៦០២] អជ្ឈ​ត្តា​រម្ម​ណធម៌ ជា​បច្ច័យ​នៃ​អជ្ឈ​ត្តា​រម្ម​ណធម៌ ដោយហេតុ​ប្ប​ច្ច័​យ គឺ​ពួក​ហេតុ ជា​អជ្ឈ​ត្ដា​រម្ម​ណ៍ ជា​បច្ច័យ​នៃ​ពួក​សម្បយុត្ត​កក្ខន្ធ ដោយហេតុ​ប្ប​ច្ច័​យ ពួក​ហេតុ ជា​អជ្ឈ​ត្ដា​រម្ម​ណ៍ (ជា​បច្ច័យ) នៃ​ពួក​សម្បយុត្ត​កក្ខន្ធ ក្នុង​ខណៈ​នៃ​បដិសន្ធិ។
 [៦០៣] ពហិ​ទ្ធា​រម្ម​ណធម៌ ជា​បច្ច័យ​នៃ​ពហិ​ទ្ធា​រម្ម​ណធម៌ ដោយហេតុ​ប្ប​ច្ច័​យ គឺ​ពួក​ហេតុ ជា​ពហិ​ទ្ធា​រម្ម​ណ៍​… ក្នុង​ខណៈ​នៃ​បដិសន្ធិ …។
 [៦០៤] អជ្ឈ​ត្ដា​រម្ម​ណធម៌ ជា​បច្ច័យ​នៃ​អជ្ឈ​ត្ដា​រម្ម​ណធម៌ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​បុគ្គល​ពិចារណា នូវ​វិ​ញ្ញាណ​ញ្ចា​យតនៈ ជា​អជ្ឈ​ត្ដា​រម្ម​ណ៍ ពិ​ចារ​ណា​នូវ​នេវ​សញ្ញា​នា​សញ្ញា​យតនៈ ពិចារណា​នូវ​ទិព្វចក្ខុ​ខាងក្នុង ជា​អជ្ឈ​ត្ដា​រម្ម​ណ៍ ពិចារណា​នូវ​ទិព្វសោត​ធាតុ​… នូវ​ឥទ្ធិ​វិធ​ញ្ញាណ​… នូវ​បុព្វេ​និ​វា​សានុ​ស្ស​តិញ្ញាណ​… នូវ​យថា​កម្មុ​បគញ្ញាណ​… នូវ​អនាគ​តំសញ្ញាណ ពួក​ព្រះ​អរិយៈ ពិចារណា​នូវ​ពួក​កិលេស ជា​អជ្ឈ​ត្តា​រម្ម​ណ៍ ដែល​បាន​លះបង់​ហើយ ពិចារណា​នូវ​ពួក​កិលេស ដែល​សង្កត់សង្កិន​ហើយ នូវ​ពួក​កិលេស ដែល​ធ្លាប់​សន្សំ​ហើយ ក្នុង​កាលមុន​… ឃើញច្បាស់​នូវ​ពួក​ខន្ធ​ខាងក្នុង ដែល​ជា​អជ្ឈ​ត្តា​រម្ម​ណ៍ ថា​មិន​ទៀង​…
ថយ | ទំព័រទី ២០៩ | បន្ទាប់
ID: 637829819770072729
ទៅកាន់ទំព័រ៖