ព្រះត្រៃបិដក ភាគ ៩៩

សនិ​ទស្សន​សប្បដិ​ឃត្តិ​កៈ
បដិ​ច្ច​វារៈ


 [៦៣៥] អនិទស្សន​សប្បដិ​ឃធម៌ (ធម៌​ដែល​មិន​ប្រកបដោយ​ការ​ឃើញ តែ​ប្រកបដោយ​ការ​ប៉ះពាល់) អាស្រ័យ​នូវ​អនិទស្សន​សប្បដិ​ឃធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​មហាភូត២ អាស្រ័យ​នូវ​មហាភូត១ ជា​អនិទស្សន​សប្ប​ដិ​ឃៈ មហាភូត១ អាស្រ័យ​នូវ​មហាភូត២ ចិត្តសមុដ្ឋាន​រូប កដ​ត្តា​រូប និង​ឧបា​ទា​រូប ជា​អនិទស្សន​សប្ប​ដិ​ឃៈ អាស្រ័យ​នូវ​ពួក​មហាភូត ជា​អនិទស្សន​សប្ប​ដិ​ឃៈ ចក្ខា​យតនៈ និង​រសាយតនៈ អាស្រ័យ​នូវ​ផោដ្ឋព្វា​យតនៈ។ សនិ​ទស្សន​សប្បដិ​ឃធម៌ (ធម៌​ដែល​ប្រកបដោយ​ការ​ឃើញ ទាំង​ប្រកបដោយ​ការ​ប៉ះពាល់) អាស្រ័យ​នូវ​អនិទស្សន​សប្បដិ​ឃធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប កដ​ត្តា​រូប និង​ឧបា​ទា​រូប ជាស​និទស្សន​សប្ប​ដិ​ឃៈ អាស្រ័យ​នូវ​ពួក​មហាភូត ជា​អនិទស្សន​សប្ប​ដិ​ឃៈ រូបាយតនៈ អាស្រ័យ​នូវ​ផោដ្ឋព្វា​យតនៈ។ អនិទស្សន​សប្បដិ​ឃធម៌ អាស្រ័យ​នូវ​អនិទស្សន​សប្បដិ​ឃធម៌ ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប កដ​ត្តា​រូប និង​ឧបា​ទា​រូប ជា​អនិទស្សន​សប្ប​ដិ​ឃៈ អាស្រ័យ​នូវ​ពួក​មហាភូត ជា​អនិទស្សន​សប្ប​ដិ​ឃៈ អាបោធាតុ ឥន្ទ្រិយ និង​កពទ្បិង្កា​រា​ហារ អាស្រ័យ​នូវ​ផោដ្ឋព្វា​យតនៈ។
ថយ | ទំព័រទី ២២៣ | បន្ទាប់
ID: 637829823474359548
ទៅកាន់ទំព័រ៖