ព្រះត្រៃបិដក ភាគ ៩៩

គឺ​ចិត្តសមុដ្ឋាន​រូប ជា​អនិទស្សន​អប្បដិឃៈ អាស្រ័យ​នូវ​ពួក​ខន្ធ ជា​អនិទស្សន​អប្បដិឃៈ កដ​ត្តា​រូប ជា​អនិទស្សន​អប្បដិឃៈ អាស្រ័យ​នូវ​ពួក​ខន្ធ ជា​អនិទស្សន​អប្បដិឃៈ ក្នុង​ខណៈ​នៃ​បដិសន្ធិ វត្ថុ​អាស្រ័យ​នូវ​ពួក​ខន្ធ ចិត្តសមុដ្ឋាន​រូប កដ​ត្តា​រូប និង​ឧបា​ទា​រូប ជា​អនិទស្សន​អប្បដិឃៈ អាស្រ័យ​នូវ​អាបោធាតុ ឥន្ទ្រិយ និង​កព​ឡិង្កា​រា​ហារ អាស្រ័យ​នូវ​អាបោធាតុ ពា​ហិ​រៈ​… អាហារ​សមុដ្ឋាន​… ឧតុសមុដ្ឋាន​… កដ​ត្តា​រូប ឧបា​ទា​រូប ជា​អនិទស្សន​អប្បដិឃៈ អាស្រ័យ​នូវ​អាបោធាតុ របស់​ពួក​អសញ្ញ​សត្វ ប្រស្នា​ទាំង៧ ក្នុង​អនិទស្សន​អប្បដិឃ​មូល​កៈ បណ្ឌិត​គប្បី​ឲ្យ​ពិស្ដារ​តាម​ហេតុនេះ​ចុះ។
 [៦៥៦] សនិ​ទស្សន​សប្បដិ​ឃធម៌ អាស្រ័យ​នូវ​អនិទស្សន​សប្បដិ​ឃធម៌​ផង អនិទស្សន​អប្បដិឃ​ធម៌​ផង ទើប​កើតឡើង ព្រោះ​នអារម្មណ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប ជាស​និទស្សន​សប្ប​ដិ​ឃៈ អាស្រ័យ​នូវ​ពួក​ខន្ធ ជា​អនិទស្សន​អប្បដិឃៈ​ផង នូវ​ពួក​មហាភូត​ផង កដ​ត្តា​រូប ជាស​និទស្សន​សប្ប​ដិ​ឃៈ អាស្រ័យ​នូវ​ពួក​ខន្ធ ជា​អនិទស្សន​អប្បដិឃៈ ក្នុង​ខណៈ​នៃ​បដិសន្ធិ​ផង នូវ​ពួក​មហាភូត​ផង ចិត្តសមុដ្ឋាន​រូប
ថយ | ទំព័រទី ២៤៤ | បន្ទាប់
ID: 637829828182214274
ទៅកាន់ទំព័រ៖