ព្រះត្រៃបិដក ភាគ ៩៩
សហជាតវារៈក្ដី បច្ចយវារៈក្ដី និស្សយវារៈក្តី ដូចគ្នានឹងបដិច្ចវារៈដែរ។ សំសដ្ឋវារៈក្ដី សម្បយុត្ដវារៈក្តី បណ្ឌិតគប្បីធើ្វក្នុងអរូបផងចុះ។
បញ្ហាវារៈ
[៦៦៣] អនិទស្សនអប្បដិឃធម៌ ជាបច្ច័យនៃអនិទស្សនអប្បដិឃធម៌ ដោយហេតុប្បច្ច័យ គឺពួកហេតុ ជាអនិទស្សនអប្បដិឃៈ ជាបច្ច័យនៃពួកសម្បយុត្តកក្ខន្ធផង នៃពួកចិត្តសមុដ្ឋានរូប ជាអនិទស្សនអប្បដិឃៈផង ដោយហេតុប្បច្ច័យ ពួកហេតុ ជាអនិទស្សនអប្បដិឃៈ ជាបច្ច័យ នៃពួកសម្បយុត្តកក្ខន្ធផង នៃពួកកដត្តារូប ជាអនិទស្សនអប្បដិឃៈផង ដោយហេតុប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ។
[៦៦៤] អនិទស្សនអប្បដិឃធម៌ ជាបច្ច័យនៃសនិទស្សនសប្បដិឃធម៌ ដោយហេតុប្បច្ច័យ គឺពួកហេតុ ជាអនិទស្សនអប្បដិឃៈ ជាបច្ច័យនៃពួកចិត្តសមុដ្ឋានរូប ជាសនិទស្សនសប្បដិឃៈ ដោយហេតុប្បច្ច័យ ក្នុងខណៈនៃបដិសន្ធិ… ប្រស្នាទាំង៧ ក្នុងអនិទស្សនអប្បដិឃមូលកៈ បណ្ឌិត គប្បីចែកតាមហេតុនេះចុះ។
ID: 637829829485470876
ទៅកាន់ទំព័រ៖