ព្រះត្រៃបិដក ភាគ ៩៩
ពាក្យថា សហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ វិបាកប្បច្ច័យ វិប្បយុត្តប្បច្ច័យ អត្ថិប្បច្ច័យ និងអវិគតប្បច្ច័យ មានវារៈ១ ព្រោះហេតុប្បច្ច័យ។ វារៈនៃការរាប់ទាំងអស់ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ។
ចប់ អនុលោម។
[៧១៥] សនិទស្សនសប្បដិឃធម៌ ជាបច្ច័យនៃអនិទស្សនអប្បដិឃធម៌ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ។
[៧១៦] អនិទស្សនសប្បដិឃធម៌ ជាបច្ច័យនៃអនិទស្សនសប្បដិឃធម៌ ដោយសហជាតប្បច្ច័យ។ អនិទស្សនសប្បដិឃធម៌ ជាបច្ច័យនៃសនិទស្សនសប្បដិឃធម៌ ដោយសហជាតប្បច្ច័យ។ អនិទស្សនសប្បដិឃធម៌ ជាបច្ច័យនៃអនិទស្សនអប្បដិឃធម៌ ដោយអារម្មណប្បច្ច័យ ជាបច្ច័យ ដោយសហជាតប្បច្ច័យ ជាបច្ច័យ ដោយឧបនិស្សយប្បច្ច័យ ជាបច្ច័យ ដោយបុរេជាតប្បច្ច័យ។ អនិទស្សនសប្បដិឃធម៌ ជាបច្ច័យនៃសនិទស្សនសប្បដិឃធម៌ផង អនិទស្សនអប្បដិឃធម៌ផង
ID: 637829835692095642
ទៅកាន់ទំព័រ៖