ព្រះត្រៃបិដក ភាគ ៩៩
[៧២៦] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៧ ព្រោះហេតុប្បច្ច័យ សហជាតប្បច្ច័យ និស្សយប្បច្ច័យ អត្ថិប្បច្ច័យ និងអវិគតប្បច្ច័យ… ក្នុងនអនន្តរប្បច្ច័យ មានវារៈ៧ ក្នុងនសមនន្តរប្បច្ច័យ មានវារៈ៧ ក្នុងនអញ្ញមញ្ញប្បច្ច័យ មានវារៈ៧។ សេចក្ដីបំប្រួញ ក្នុងទីនេះ។ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៧ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ១ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៧ ក្នុងនោវិគតប្បច្ច័យ មានវារៈ៧។
[៧២៧] ក្នុងនអារម្មណប្បច្ច័យ មានវារៈ១ ព្រោះហេតុប្បច្ច័យ សហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ អត្ថិប្បច្ច័យ និងអវិគតប្បច្ច័យ ក្នុងបច្ច័យទាំងអស់ សុទ្ធតែមានវារៈ១… ក្នុងនោវិគតប្បច្ច័យ មានវារៈ១។ បណ្ឌិតគប្បីរាប់យ៉ាងនេះចុះ។
ចប់ អនុលោមប្បច្ចនីយៈ
[៧២៨] ក្នុងអារម្មណប្បច្ច័យ មានវារៈ៣ ព្រោះនហេតុប្បច្ច័យ… ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងអនន្តរប្បច្ច័យ មានវារៈ១ ក្នុងសមនន្តរប្បច្ច័យ មានវារៈ១ ក្នុងសហជាតប្បច្ច័យ មានវារៈ២១ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៦ ក្នុងនិស្សយប្បច្ច័យ មានវារៈ២១ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៦ ក្នុងបច្ឆាជាតប្បច្ច័យ មានវារៈ៧ ក្នុងអាសេវនប្បច្ច័យ មានវារៈ១ ក្នុងកម្មប្បច្ច័យ មានវារៈ៧ ក្នុងវិបាកប្បច្ច័យ មានវារៈ៧
ID: 637829837411232742
ទៅកាន់ទំព័រ៖