ព្រះត្រៃបិដក ភាគ ៩៩
ហីនត្តិកៈ
បដិច្ចវារៈ
[៨៧] ធម៌ថោកទាប អាស្រ័យនូវធម៌ថោកទាប ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ដ៏ថោកទាប ខន្ធ២ អាស្រ័យនូវខន្ធ២។ ធម៌កណ្ដាល អាស្រ័យនូវធម៌ថោកទាប ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកខន្ធថោកទាប។ ធម៌ថោកទាបក្ដី ធម៌ជាកណ្ដាលក្ដី អាស្រ័យនូវធម៌ថោកទាប ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្ដី ចិត្តសមុដ្ឋានរូបក្ដី អាស្រ័យនូវខន្ធ១ដ៏ថោកទាប នូវខន្ធ២…។
[៨៨] ធម៌ជាកណ្ដាល អាស្រ័យនូវធម៌ជាកណ្ដាល… គឺខន្ធ៣ក្ដី ចិត្តសមុដ្ឋានរូបក្ដី អាស្រ័យនូវខន្ធ១ជាកណ្ដាល នូវខន្ធ២… វត្ថុអាស្រ័យនូវពួកខន្ធ ក្នុងខណៈនៃបដិសន្ធិ ពួកខន្ធ អាស្រ័យនូវវត្ថុ នូវមហាភូត១… ចិត្តសមុដ្ឋានរូប កដត្តារូប និងឧបាទារូប អាស្រ័យនូវពួកមហាភូត។
[៨៩] ធម៌ជាន់ខ្ពស់ អាស្រ័យនូវធម៌ជាន់ខ្ពស់ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺមានវារៈ៣។
ID: 637829745763272594
ទៅកាន់ទំព័រ៖