ព្រះត្រៃបិដក ភាគ ៩៩
មច្ឆត្តត្តិកៈ
បដិច្ចវារៈ
[៩២] ធម៌ដែលមានសភាពខុស និងទៀង អាស្រ័យនូវធម៌ ដែលមានសភាពខុស និងទៀង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ ដែលមានសភាពខុស និងទៀង នូវខន្ធ២…។ ធម៌មិនទៀង អាស្រ័យនូវធម៌ ដែលមានសភាពខុស និងទៀង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យនូវពួកខន្ធ ដែលមានសភាពខុស និងទៀង។ ធម៌ដែលមានសភាពខុស និងទៀងក្តី ធម៌មិនទៀងក្តី អាស្រ័យនូវធម៌ ដែលមានសភាពខុស និងទៀង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្ដី ចិត្ដសមុដ្ឋានរូបក្ដី អាស្រ័យនូវខន្ធ១ ដែលមានសភាពខុស និងទៀង នូវខន្ធ២…។
[៩៣] ធម៌ដែលមានសភាពត្រូវ និងទៀង អាស្រ័យនូវធម៌ដែលមានសភាពត្រូវ និងទៀង… ព្រោះហេតុប្បច្ច័យ គឺមានវារៈ៣។
[៩៤] ធម៌ដែលមិនទៀង អាស្រ័យនូវធម៌ ដែលមិនទៀង… ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ក្ដី ចិត្ដសមុដ្ឋានរូបក្ដី អាស្រ័យនូវខន្ធ១ ដែលមិនទៀង នូវខន្ធ២… ខន្ធ៣ក្ដី កដត្ដារូបក្ដី អាស្រ័យនូវខន្ធ១ ដែលមិនទៀង ក្នុងខណៈនៃបដិសន្ធិ នូវខន្ធ២…
ID: 637829746308265335
ទៅកាន់ទំព័រ៖