ព្រះត្រៃបិដក ភាគ ៩៩

 [១១៦] ធម៌​ដែល​មិន​ទៀង ពឹងផ្អែក​នឹង​ធម៌ ដែល​មិន​ទៀង​… ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្ដី ពឹងផ្អែក​នឹង​អហេតុ​កក្ខន្ធ១ ដែល​មិន​ទៀង នឹង​ខន្ធ២… វត្ថុ ពឹងផ្អែក​នឹង​ពួក​ខន្ធ ក្នុង​ខណៈ​នៃ​អហេតុកប្បដិសន្ធិ ពួក​ខន្ធ ពឹងផ្អែក​នឹង​វត្ថុ មហាភូត១… របស់​ពួក​អសញ្ញ​សត្វ​… ចក្ខុវិញ្ញាណ ពឹងផ្អែក​នឹង​ចកា្ខ​យតនៈ កាយវិញ្ញាណ ពឹងផ្អែក​នឹង​កាយាយតនៈ ពួក​អហេតុ​កក្ខន្ធ ដែល​មិន​ទៀង ពឹងផ្អែក​នឹង​វត្ថុ មោហៈ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ ពឹងផ្អែក​នឹង​ពួក​ខន្ធ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ​ផង វត្ថុ​ផង។
 [១១៧] ធម៌​មិន​ទៀង ពឹងផ្អែក​នឹង​ធម៌ ដែល​មាន​សភាព​ខុស និង​ទៀង​… ព្រោះ​នអារម្មណ​ប្ប​ច្ច័​យ គឺ​ចិត្តសមុដ្ឋាន​រូប ពឹងផ្អែក​នឹង​ពួក​ខន្ធ ដែល​មាន​សភាព​ខុស និង​ទៀង។ វារៈ៥ បណ្ឌិត គប្បី​ធ្វើឲ្យ​ប្រហែលគ្នា​នឹង​កុសល​ត្តិ​កៈ​ដែរ។
 [១១៨] ធម៌​ដែល​មាន​សភាព​ខុស និង​ទៀង ពឹងផ្អែក​នឹង​ធម៌ ដែល​មាន​សភាព​ខុស និង​ទៀង​… ព្រោះ​នអធិបតិ​ប្ប​ច្ច័​យ គឺ​អធិបតិ​ធម៌ ដែល​មាន​សភាព​ខុស និង​ទៀង ពឹងផ្អែក​នឹង​ពួក​ខន្ធ ដែល​មាន​សភាព​ខុស និង​ទៀង។
ថយ | ទំព័រទី ៤៤ | បន្ទាប់
ID: 637829748898272566
ទៅកាន់ទំព័រ៖