ព្រះត្រៃបិដក ភាគ ៩៩
[១២៥] ក្នុងនអារម្មណប្បច្ច័យ មានវារៈ៥ ព្រោះហេតុប្បច្ច័យ… ក្នុងនអធិបតិប្បច្ច័យ មានវារៈ៧ ក្នុងនអនន្ដរប្បច្ច័យ មានវារៈ៥ ក្នុងនសមនន្តរប្បច្ច័យ នអញ្ញមញ្ញប្បច្ច័យ និងនឧបនិស្សយប្បច្ច័យ មានវារៈ៥ ក្នុងនបុរេជាតប្បច្ច័យ មានវារៈ៦ ក្នុងនបច្ឆាជាតប្បច្ច័យ មានវារៈ១៧ ក្នុងនអាសេវនប្បច្ច័យ មានវារៈ៥ ក្នុងនកម្មប្បច្ច័យ មានវារៈ៧ ក្នុងនវិបាកប្បច្ច័យ មានវារៈ១៧ ក្នុងនសម្បយុត្តប្បច្ច័យ មានវារៈ៥ ក្នុងនវិប្បយុត្តប្បច្ច័យ មានវារៈ២ ក្នុងនោនត្ថិប្បច្ច័យ មានវារៈ៥ ក្នុងនោវិគតប្បច្ច័យ មានវារៈ៥។ បណ្ឌិត គប្បីរាប់យ៉ាងនេះចុះ។
ចប់ អនុលោមប្បច្ចនីយៈ។
[១២៦] ក្នុងអារម្មណប្បច្ច័យ មានវារៈ១ ព្រោះនហេតុប្បច្ច័យ… ក្នុងអនន្ដរប្បច្ច័យ មានវារៈ១។ សេចក្ដីបំប្រួញ។ ក្នុងអវិគតប្បច្ច័យ មានវារៈ១។ បណ្ឌិត គប្បីរាប់យ៉ាងនេះផងចុះ។
ចប់ បច្ចនីយានុលោម។
និស្សយវារៈ ប្រហែលគ្នានឹងបច្ចយវារៈដែរ។
សំសដ្ឋវារៈ
[១២៧] ធម៌ដែលមានសភាពខុស និងទៀង ច្រឡំនឹងធម៌ ដែលមានសភាពខុស និងទៀង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ច្រឡំនឹងខន្ធ១ ដែលមានសភាពខុស និងទៀង នឹងខន្ធ២…។
ID: 637829749792851705
ទៅកាន់ទំព័រ៖