ព្រះត្រៃបិដក ភាគ ៩៩

 [១២៨] ធម៌​ដែល​មាន​សភាព​ត្រូវ និង​ទៀង ច្រឡំ​នឹង​ធម៌ ដែល​មាន​សភាព​ត្រូវ និង​ទៀង​… ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ច្រឡំ​នឹង​ខន្ធ១ ដែល​មាន​សភាព​ត្រូវ និង​ទៀង នឹង​ខន្ធ២…។
 [១២៩] ធម៌​ដែល​មិន​ទៀង ច្រឡំ​នឹង​ធម៌​ដែល​មិន​ទៀង​… ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ច្រឡំ​នឹង​ខន្ធ១ ដែល​មិន​ទៀង នឹង​ខន្ធ២។បេ។ ក្នុង​ខណៈ​នៃ​បដិ​សនិ្ធ​…។
 [១៣០] ធម៌​ដែល​មាន​សភាព​ខុស និង​ទៀង ច្រឡំ​នឹង​ធម៌ ដែល​មាន​សភាព​ខុស និង​ទៀង​… ព្រោះ​អារម្មណ​ប្ប​ច្ច័​យ។ សេចក្ដី​បំប្រួញ។ ព្រោះ​អវិ​គត​ប្ប​ច្ច័​យ។
 [១៣១] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣។ សេចក្ដី​បំប្រួញ។ ក្នុង​កម្ម​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​វិបាក​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អាហារ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៣។ បណ្ឌិត គប្បី​រាប់​យ៉ាងនេះ​ចុះ។

ចប់ អនុលោម។


 [១៣២] ធម៌​ដែល​មិន​ទៀង ច្រឡំ​នឹង​ធម៌ ដែល​មិន​ទៀង​… ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ច្រឡំ​នឹង​អហេតុ​កក្ខន្ធ១ ដែល​មិន​ទៀង នឹង​ខន្ធ២… ក្នុង​ខណៈ​នៃ​អហេតុកប្បដិសន្ធិ​…។
ថយ | ទំព័រទី ៤៨ | បន្ទាប់
ID: 637829750124226140
ទៅកាន់ទំព័រ៖