ព្រះត្រៃបិដក ភាគ ៩៩

 [២១២] ធម៌​ដែល​មាន​សភាព​ខុស និង​ទៀង ជា​បច្ច័យ​នៃ​ធម៌ ដែល​មាន​សភាព​ខុស និង​ទៀង ដោយ​សហជាត​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។
 [២១៣] ធម៌​ដែល​មាន​សភាព​ខុស និង​ទៀង ជា​បច្ច័យ​នៃ​ធម៌​ដែល​មិន​ទៀង ដោយ​អារម្មណ​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​សហជាត​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​បច្ឆា​ជាត​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​កម្ម​ប្ប​ច្ច័​យ។
 [២១៤] ធម៌​ដែល​មាន​សភាព​ខុស និង​ទៀង ជា​បច្ច័យ​នៃ​ធម៌ ដែល​មាន​សភាព​ខុស និង​ទៀង​ផង ធម៌​ដែល​មិន​ទៀង​ផង ដោយ​សហជាត​ប្ប​ច្ច័​យ។
 [២១៥] ធម៌​ដែល​មាន​សភាព​ត្រូវ និង​ទៀង ជា​បច្ច័យ​នៃ​ធម៌ ដែល​មាន​សភាព​ត្រូវ និង​ទៀង ដោយ​សហជាត​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។
 [២១៦] ធម៌​ដែល​មាន​សភាព​ខុស និង​ទៀង ជា​បច្ច័យ​នៃ​ធម៌​ដែល​មិន​ទៀង ដោយ​អារម្មណ​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​សហជាត​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ ជា​បច្ច័យ ដោយ​បច្ឆា​ជាត​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ៧៤ | បន្ទាប់
ID: 637829757622774976
ទៅកាន់ទំព័រ៖