ព្រះត្រៃបិដក ភាគ ៩៩

បញ្ហា​វារៈ


 [២៥៦] ធម៌​ដែល​មាន​មគ្គ​ជា​អារម្មណ៍ ជា​បច្ច័យ​នៃ​ធម៌ ដែល​មាន​មគ្គ​ជា​អារម្មណ៍ ដោយហេតុ​ប្ប​ច្ច័​យ គឺ​ហេតុ​ទាំងឡាយ មាន​មគ្គ​ជា​អារម្មណ៍ ជា​បច្ច័យ នៃ​សម្បយុត្ត​កក្ខន្ធ​ទាំងឡាយ ដោយហេតុ​ប្ប​ច្ច័​យ។បេ។
 [២៥៧] ធម៌​ដែល​មាន​មគ្គ​ជា​អារម្មណ៍ ជា​បច្ច័យ​នៃ​ធម៌ ដែល​មាន​មគ្គ​ជា​អធិបតិ ដោយហេតុ​ប្ប​ច្ច័​យ គឺ​ហេតុ​ទាំងឡាយ មាន​មគ្គ​ជា​អារម្មណ៍ ជា​បច្ច័យ​នៃ​សម្បយុត្ត​កក្ខន្ធ​ទាំងឡាយ ដែល​មាន​មគ្គ​ជា​អធិបតិ ដោយហេតុ​ប្ប​ច្ច័​យ។
 [២៥៨] ធម៌​ដែល​មាន​មគ្គ​ជា​អារម្មណ៍ ជា​បច្ច័យ​នៃ​ធម៌ ដែល​មាន​មគ្គ​ជា​អារម្មណ៍​ផង ធម៌​ដែល​មាន​មគ្គ​ជា​អធិបតិ​ផង ដោយហេតុ​ប្ប​ច្ច័​យ។បេ។ បញ្ហា១៧ បណ្ឌិត គប្បី​ធ្វើ​ដោយហេតុនេះ​ចុះ។
 [២៥៩] ធម៌​ដែល​មាន​មគ្គ​ជាហេតុ ជា​បច្ច័យ​នៃ​ធម៌ ដែល​មាន​មគ្គ​ជា​អារម្មណ៍ ដោយ​អារម្មណ​ប្ប​ច្ច័​យ គឺ​ពួក​ព្រះ​អរិយៈ ចេញ​អំពី​មគ្គ ហើយ​ពិចារណា​នូវ​មគ្គ ដឹង​នូវ​ចិត្ត​របស់​បុគ្គល​អ្នក​ប្រកបដោយ​ចិត្ត មាន​មគ្គ​ជាហេតុ ដោយ​ចេ​តោ​បរិ​យញ្ញា​ណ ខន្ធ​ទាំងឡាយ មាន​មគ្គ​ជាហេតុ ជា​បច្ច័យ​នៃ​ការពិចារណា នូវ​ចេ​តោ​បរិ​យញ្ញា​ណ នូវ​បុព្វេ​និ​វា​សានុ​ស្ស​តិញ្ញាណ និង​អនាគ​តំសញ្ញាណ ដោយ​អារម្មណ​ប្ប​ច្ច័​យ។
ថយ | ទំព័រទី ៩២ | បន្ទាប់
ID: 637829782318253697
ទៅកាន់ទំព័រ៖