ព្រះត្រៃបិដក ភាគ ០១

ចិត្ត​ដូច្នេះ​ ​គប្បី​ពណ៌នា​គុណ​នៃ​សេចក្តី​ស្លាប់​ ​ឬ​គប្បី​ណែនាំ​ដើម្បី​សេចក្តី​ស្លាប់​ដោយ​អនេកបរិយាយ​ ​ភិក្ខុ​នេះ​ក្តី​ ​ហៅថា​ត្រូវអាបត្តិ​បារាជិក​ ​មិន​មាន​សំវាស​ឡើយ​។​ ​
 [​១៨១​]​ ​ត្រង់​ពាក្យ​ថា​ ​ភិក្ខុ​ណាមួយ​ ​(​ក្នុង​បេយ្យាល​ទាំងពីរ​ ​មាន​សេចក្តី​អធិប្បាយ​ដូច​ក្នុង​បារាជិក​កណ្ឌ​ទី១​)​។​ ​ត្រង់​បទ​ថា​ ​ក្លែង​ ​(​នោះ​)​ ​គឺ​ដឹង​ជាក់ច្បាស់​ហើយ​ ​ក្លែង​សម្លាប់​។​ ​ដែល​ហៅថា​ ​រាងកាយ​នៃ​មនុស្ស​ ​(​នោះ​)​ ​គឺ​បឋម​ចិត្ត​ណា​ដែល​កើតឡើង​ហើយ​ ​បឋម​វិញ្ញាណ​ណា​ដែល​កើតឡើង​ប្រាកដហើយ​ ​ក្នុង​ផ្ទៃ​នៃ​មាតា​ ​ដរាបដល់​ពេល​ស្លាប់​ ​ក្នុង​រវាង​កាល​ប៉ុណ្ណេះ​ ​នេះឯង​ហៅថា​ ​រាងកាយ​របស់​មនុស្ស​។​ ​ត្រង់​ពាក្យ​ថា​ ​ផ្តាច់​បង់​ចាក​ជីវិត​ ​គឺ​ចូល​ទៅ​ផ្តាច់​បង់​ ​ញុំាង​ឥន្ទ្រិយ​ ​គឺ​ជីវិត​ឲ្យ​រលត់​ទៅ​ ​គឺ​ថា​ញុំាង​សន្តតិ​ ​(​ខ្សែ​ត​នៃ​ចិត្ត​)​ ​ឲ្យ​កំរើក​។​ ​ត្រង់​ពាក្យ​ថា​ ​ទោះបី​ស្វែងរក​គ្រឿងសាស្ត្រាវុធ​ ​(​ឲ្យ​គេ​សម្លាប់​)​ ​រាងកាយ​មនុស្ស​នោះ​ក្តី​ ​សេចក្តី​ថា​ ​គឺ​គប្បី​ស្វែងរក​ដាវ​ក្តី​ ​លំពែង​ក្តី​ ​ច្បូក​ក្តី​ ​ឈើស្រួច​ក្តី​ ​អន្លូង​ក្តី​ ​ថ្ម​ក្តី​ ​កាំបិត​ក្តី​ ​ថ្នាំពិស​ក្តី​ ​ខ្សែ​ក្តី​។​ ​
 [​១៨២​]​ ​ត្រង់​ពាក្យ​ថា​ ​ពណ៌នា​គុណ​នៃ​សេចក្តី​ស្លាប់​ក្តី​ ​សេចក្តី​ថា​ ​សំដែង​ទោស​ក្នុង​កិរិយា​រស់នៅ​ ​ពោល​សរសើរគុណ​ក្នុង​ការ​ស្លាប់​។​
ថយ | ទំព័រទី ២៣៩ | បន្ទាប់
ID: 636775525939665150
ទៅកាន់ទំព័រ៖