ព្រះត្រៃបិដក ភាគ ១០
ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើទីដី ឲ្យខ្ពស់ឡើង។ ខឿនក៏របេះធ្លាក់ចេញ។បេ។ ពួកភិក្ខុនាំគ្នាឡើង ក៏លំបាក។បេ។ ពួកភិក្ខុនាំគ្នាឡើងទៅ ក៏ធ្លាក់ចុះមក។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត (ឲ្យធ្វើ) បង្កាន់ដៃ។
[២០៥] សម័យនោះឯង ពួកភិក្ខុយោងទឹកឡើងដោយវល្លិ៍ខ្លះ ដោយវត្ថពន្ធចង្កេះខ្លះ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត (ឲ្យធ្វើ) ខ្សែសម្រាប់យោងទឹកអណ្តូង។ ដៃក៏ឈឺ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត (ឲ្យធ្វើ) ឈើថ្លឹងយន្ត សម្រាប់យោង (ទឹក) ព្រ័ត្រវែង និងរ៉ត (សម្រាប់យោង)។ ភាជន៍ ក៏បែកបាក់ជាច្រើន។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើបំពង់៣យ៉ាង គឺបំពង់លោហជាតិ១ បំពង់ឈើ១ បំពង់ស្បែក១។
[២០៦] សម័យនោះឯង ពួកភិក្ខុយោងទឹកក្នុងទីវាល ក៏លំបាក ដោយរងាខ្លះ ដោយក្តៅខ្លះ ភិក្ខុទាំងឡាយនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យធ្វើរោងអណ្តូងទឹក។ កំទេចស្មៅ ក៏ធ្លាក់ចុះក្នុងរោងអណ្តូងទឹក។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ
ID: 636799864236941404
ទៅកាន់ទំព័រ៖