ព្រះត្រៃបិដក ភាគ ១០

ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ដូច្នោះ​។​ ​ទើប​ភិក្ខុ​ទាំងនោះ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​(​អំពើនោះ​)​ ​ពិតមែន​ឬ​។​បេ​។​ ​ភិក្ខុ​ទាំងអម្បាល​នោះ​ ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះមានព្រះភាគ​ ​ពិតមែន​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​បន្ទោស​ ​រួចហើយ​ទ្រង់​ធ្វើ​ធម្មី​កថា​ ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​ប្រើប្រាស់​ឆត្រ​ទេ​ ​ភិក្ខុ​ណា​ប្រើប្រាស់​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 [​២៤៣​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ១រូប​ទៀត​មាន​ជម្ងឺ​។​ ​ភិក្ខុ​នោះ​ ​បើ​ខាន​បាំងឆត្រ​ ​មិនបាន​សេចក្តី​សប្បាយ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​ដំណើរ​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឆត្រ​ ​ដល់​ភិក្ខុ​មាន​ជម្ងឺ​។​
 [​២៤៤​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​ដឹង​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​អនុញ្ញាត​ឆត្រ​ ​ដល់​ភិក្ខុ​មាន​ជម្ងឺ​តែ​ម្យ៉ាង​ ​មិនបាន​ទ្រង់​អនុញ្ញាត​ ​ដល់​ភិក្ខុ​គ្មាន​ជម្ងឺ​ទេ​ ​ហើយ​រង្កៀស​នឹង​ការ​បាំងឆត្រ​ក្នុង​អារាម​ ​និង​ឧបចារ​របស់​អារាម​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​មិន​មាន​ជម្ងឺ​បាំងឆត្រ​ក្នុង​អារាម​ ​និង​ឧបចារ​នៃ​អារាម​បាន​។​
ថយ | ទំព័រទី ២០៥ | បន្ទាប់
ID: 636799886473353254
ទៅកាន់ទំព័រ៖