ព្រះត្រៃបិដក ភាគ ១០
ខ្ទឹមនោះ ភិក្ខុគួរឆាន់ដែរឬ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ហេតុនេះ មិនគួរទេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវឆាន់ខ្ទឹមទេ ភិក្ខុណាឆាន់ ត្រូវអាបត្តិទុក្កដ។
[២៩៨] សម័យនោះឯង ព្រះសារីបុត្តមានអាយុ មានអាពាធ កើតអំពីខ្យល់ក្នុងផ្ទៃ។ លំដាប់នោះ ព្រះមហាមោគ្គល្លានមានអាយុ ចូលទៅរកព្រះសារីបុត្តមានអាយុ លុះចូលទៅដល់ហើយ មានថេរវាចាសួរព្រះសារីបុត្តមានអាយុដូច្នេះថា នែអាវុសោសារីបុត្ត អាពាធ ដែលកើតអំពីខ្យល់ ក្នុងផ្ទៃរបស់លោកពីមុន តែងជាសះស្បើយ ដោយថ្នាំអ្វី។ ព្រះសារីបុត្តតបថា ម្នាលអាវុសោ ខ្ញុំតែងជាសះស្បើយដោយខ្ទឹម។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើមានអាពាធជាហេតុ តថាគតអនុញ្ញាត ឲ្យឆាន់ខ្ទឹមបាន។
[២៩៩] សម័យនោះឯង ពួកភិក្ខុ បន្ទោបង់បស្សាវៈ ក្នុងទីពីសពាស។ អារាមមិនស្អាត។ ពួកភិក្ខុ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុបន្ទោបង់បស្សាវៈ តែក្នុងកន្លែងមួយ។ អារាមមានក្លិនអាក្រក់។បេ។
ID: 636799921898049431
ទៅកាន់ទំព័រ៖