ព្រះត្រៃបិដក ភាគ ១០

រម្ងាប់​ដោ​យស​ម្មុ​ខា​វិន័យ​។​ ​ក៏​ក្នុង​សម្មុ​ខា​វិន័យ​នោះ​ ​មាន​អង្គ​ដូចម្តេច​។​ ​ការ​ចំពោះមុខ​ធម៌​ ​ការ​ចំពោះមុខ​វិន័យ​ ​ការ​ចំពោះមុខ​បុគ្គល​ ​(​ជា​អង្គ​ក្នុង​សម្មុ​ខា​វិន័យ​នោះ​)​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​អធិករណ៍​រម្ងាប់​យ៉ាងនេះ​ហើយ​ ​ភិក្ខុ​អ្នកធ្វើ​ ​ត្រឡប់​សើរើ​ឡើងវិញ​ ​ត្រូវ​ឧក្កោដ​នក​បាចិត្តិយៈ​។​
 [​៩៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ភិក្ខុ​ទាំងនោះ​ ​មិន​អាច​ដើម្បីនឹង​រម្ងាប់​អធិករណ៍​នោះ​ ​ដោយ​ឧ​ព្វា​ហិ​កា​កម្មវាចា​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ត្រូវ​ភិក្ខុ​ទាំងនោះ​ ​ប្រគល់​អធិករណ៍​នោះ​ ​ដល់​សង្ឃ​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​យើង​ទាំងឡាយ​ ​មិន​អាច​ដើម្បី​រម្ងាប់​អធិករណ៍​នេះ​ ​ដោយ​ឧ​ព្វា​ហិ​កា​កម្មវាចា​ទេ​ ​សូម​សង្ឃ​ ​រម្ងាប់​អធិករណ៍​នេះ​ចុះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ ​ដើម្បី​រម្ងាប់​អធិករណ៍​បែបនេះ​ ​ដោយ​យេ​ភុយ្យសិ​កា​វិញ​។​ ​សង្ឃ​គប្បី​សន្មត​ភិក្ខុ​ប្រកបដោយ​អង្គ៥ប្រការ​ ​ឲ្យ​ជាស​លា​ក​គ្គា​ហាប​កៈ​ ​(​អ្នក​ចែក​ស្លាក​)​ ​គឺ​ភិក្ខុ​ណា​ ​មិន​លំអៀង​ទៅ​ខាង​ឆន្ទាគតិ១​ ​មិន​លំអៀង​ទៅ​ខាង​ទោសាគតិ១​ ​មិន​លំអៀង​ទៅ​ខាង​មោហាគតិ១​ ​មិន​លំអៀង​ទៅ​ខាង​ភយាគតិ១​ ​ដឹង​ស្លាក​ដែលគេ​បាន​ចាប់​ ​និង​មិនបាន​ចាប់១​។​បេ​។​ ​ភិក្ខុ​ឈ្មោះ​នេះ​ ​សង្ឃ​បាន​សន្មត​ ​ឲ្យ​ជាស​លា​ក​គ្គា​ហាប​កៈ​ ​ការ​សន្មតិ​ ​គួរ​ដល់​សង្ឃ​ហើយ
ថយ | ទំព័រទី ៩៣ | បន្ទាប់
ID: 636799810287785689
ទៅកាន់ទំព័រ៖